កិច្ចប្រជុំបានធ្វើបច្ចុប្បន្នភាពជូនដៃគូ និងភាគីពាក់ព័ន្ធនៅវៀតណាមអំពីទំនាក់ទំនងសហប្រតិបត្តិការ ពិភាក្សាអំពីអាទិភាព និងលើកឡើងទិសដៅសហប្រតិបត្តិការក្នុងការស្រាវជ្រាវរវាងអូស្ត្រាលី និងវៀតណាមនាពេលខាងមុខ។ ទន្ទឹមនឹងនោះ ស្វែងរកឱកាសសម្រាប់ភាគីទាំងពីរអនុវត្តគម្រោងស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំនេះ ដៃគូទាំងឡាយរបស់វៀតណាមបានចែករំលែកព័ត៌មាន និងបទពិសោធន៍ពីគម្រោងគំរូ បង្កើនភាពសកម្មរបស់ដៃគូវៀតណាមក្នុងការលើកឡើងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងផ្លាស់ប្តូរ តម្រូវការ និងសារៈសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីបម្រើតម្រូវការស្រាវជ្រាវរបស់វៀតណាម។ លោកស្រីបណ្ឌិត Nguyen Thanh Thuy ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាននៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានបង្ហាញពីអាទិភាពក្នុងការស្រាវជ្រាវរបស់វៀតណាម និងលើកឡើងទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលីនាពេលខាងមុខ។

ACIAR និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានអះអាងពីកិច្ចសន្យាក្នុងការបន្តសហប្រតិបត្តិការនាពេលខាងមុខ។ ACIAR នឹងបន្តគាំទ្រទំនាក់ទំនងសហប្រតិបត្តិការក្នុងរយៈពេលយូរអង្វែង លើកកំពស់សមត្ថភាពស្រាវជ្រាវ បង្កើតការងារ និងជួយដោះស្រាយបញ្ហាប្រឈមមុខក្នុងវិស័យកសិកម្មរបស់វៀតណាម៕

បកប្រែដោយ Thanh Cong