លោក Tran Anh Tu អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាខ្ពស់ (ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា) បានឲ្យដឹងថា៖ “គោលនយោបាយរបស់បក្ស និងរដ្ឋលើការអភិវឌ្ឍបញ្ញាសិប្បនិមិត្តក៏បានទទួលស្គាល់ជាយូរមកហើយនូវសក្តានុពលសម្រាប់ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត។ អាស្រ័យហេតុនោះ បក្ស និងរដ្ឋាភិបាលមានការចាប់អារម្មណ៍ជាខ្លាំង។ល។ ឧទាហរណ៍៖ សេចក្តីសម្រេចចិត្តលេខ ៥០ របស់រដ្ឋាភិបាលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥២ របស់ការិយាល័យនយោបាយ ស្តីពីការចូលរួមយ៉ាងសកម្មក្នុងបដិវត្តន៍ឧស្សាហកម្ម ៤,០ ដែលសង្កត់ធ្ងន់ទៅលើបញ្ញាសិប្បនិម្មិត ឬសេចក្តីសម្រេចស្តីពីយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ក៏បានសង្កត់ធ្ងន់លើសក្តានុពល និងតួនាទីនៃបញ្ញាសិប្បនិម្មិតផងដែរ”។

leftcenterrightdel
រូបថតឧទាហរណ៍

គោលនយោបាយ AI ត្រូវបានចេញដោយសេចក្តីសម្រេចរបស់រដ្ឋាភិបាល អនុម័តយុទ្ធសាស្ត្រជាតិស្តីពីការស្រាវជ្រាវ ការអភិវឌ្ឍ និងការអនុវត្តបញ្ញាសិប្បនិមិត្តដល់ឆ្នាំ ២០៣០ និងសេចក្តីសម្រេចអនុម័តយុទ្ធសាស្រ្តជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលដល់ឆ្នាំ ២០២៥ តម្រង់ទិសដល់ឆ្នាំ២០៣០។

លោក Nguyen Hoang Giang អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានសង្កត់ធ្ងន់ថា ជាមួយនឹង AI វៀតណាមមិនអាចនៅក្រៅហ្គេមបានឡើយ។ “វៀតណាមមិនអាចឈរនៅខាងក្រៅហ្គេម AI បានទេ ប៉ុន្តែត្រូវតែធានាកត្តាពីរ ម៉្យាង  វៀតណាមត្រូវកសាងច្រករបៀងច្បាប់បើកចំហដើម្បីបំពេញតម្រូវការជាក់ស្តែងសម្រាប់ការស្រាវជ្រាវ និងការអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ម៉្យាងវិញទៀត វៀតណាមត្រូវរៀនសូត្រ និងចែករំលែកបទពិសោធន៍ពីប្រទេសអភិវឌ្ឍន៍ ឆ្ពោះទៅមុខក្នុងទិសដៅប្រកបដោយការទទួលខុសត្រូវ ស្របតាមវប្បធម៌វៀតណាម និងបញ្ចៀសការបំផ្លិចបំផ្លាញ។ ជាពិសេស ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការទទួលខុសត្រូវ និងក្រមសីលធម៌”។

លទ្ធផលក្នុងការវាយតម្លៃ និងប្រកាសក្នុងរបាយការណ៍ "សន្ទស្សន៍ការត្រៀមលក្ខណៈបញ្ញាសិប្បនិម្មិតរបស់រដ្ឋាភិបាល" ដោយ Oxford Insight (ចក្រភពអង់គ្លេស) អនុវត្ត ដែលបង្ហាញថា វៀតណាមបានឡើងដល់ចំណាត់ថ្នាក់ទី ៥ ក្នុងតំបន់អាស៊ីអាគ្នេយ៍៕

បកប្រែដោយ Thanh Cong