យោងតាមការវាយតម្លៃរបស់គណៈកម្មាធិការរៀបចំមហោស្រពភាពយន្តអន្តរជាតិទីក្រុងសៀងហៃឆ្នាំ២០២៤ អ្នកដឹកនាំរឿង Tran Anh Hung មានភាពល្បីល្បាញដោយសារសមត្ថភាពរបស់ខ្លួន ក្នុងការបញ្ចូលគ្នានូវលក្ខណៈនៃវប្បធម៌លោកខាងកើតនិងលោកខាងលិចប្រកបដោយភាពទន់ភ្លន់ ស៊ីជម្រៅ និងរ៉ូមែនទិក។

leftcenterrightdel
អ្នកដឹកនាំរឿង Tran Anh Hung (រូបថត៖ vnanet.vn)

លោក Tran Anh Hung បានធ្វើការភ្ញាក់ផ្អើលបន្ទាប់ពីខ្សែភាពយន្តរបស់លោក "ក្លិនផ្លែល្ហុងខ្ចី" បានឈ្នះពានរង្វាន់ "កាមេរ៉ាមាស" នៅមហោស្រពភាពយន្តអន្តរជាតិទីក្រុង Cannes (ប្រទេសបារាំង) នៅឆ្នាំ ១៩៩៣។ ពីរឆ្នាំក្រោយមក អ្នកដឹកនាំរឿងវ័យក្មេងដ៏ប៉ិនប្រសប់រូបនេះបានបន្តទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ជាមួយភាពយន្ត "ស៊ីក្លូ" - ឈ្នះពានរង្វាន់តោមាស ក្នុងមហោស្រពភាពយន្ត Venice (ប្រទេសអ៊ីតាលី) នៅឆ្នាំ ១៩៩៥។ នៅឆ្នាំ ២០១០ ភាពយន្ត "ព្រៃ Nauy" របស់លោក Tran Anh Hung ក៏បានដណ្តើមពានរង្វាន់ជាច្រើន និងដាក់បញ្ចាំងនៅទូទាំងពិភពលោក ដោយទទួលបានការសរសើរយ៉ាងកក់ក្តៅពីអ្នករិះគន់ និងសាធារណជនដែលស្រឡាញ់សិល្បៈភាពយន្ត។ ថ្មីៗនេះ លោក Tran Anh Hung បានឈ្នះពានរង្វាន់ "អ្នកដឹកនាំឆ្នើម" ក្នុងមហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៣។ មហោស្រពភាពយន្តអន្តរជាតិសៀងហៃលើកទី ២៦  នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៣ ខែមិថុនា៕

តាម vovworld.vn