MEGA US EXPO ដែលប្រព្រឹត្តទៅនាថ្ងៃទី ៣០ និងថ្ងៃទី៣១ ខែសីហា នៅទីក្រុងហូជីមិញ មិនត្រឹមតែជាព្រឹត្តិការណ៍ផ្សារភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ស្មារតីចាប់ផ្ដើមធ្វើអាជីវកម្ម បង្ហាញផលិតផល និងដំណោះស្រាយថ្មីៗទៅកាន់ទីផ្សារផងដែរ។

leftcenterrightdel
លោក Nguyen Viet Dung ប្រធានមន្ទីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងហូជីមិញ ថ្លែងក្នុងពិធីប្រកាស ( hcmcpv.org.vn)

នេះក៏ជាឱកាសដើម្បីពង្រីកការវិនិយោគ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចទីក្រុងហូជីមិញ និងធុរកិច្ចខេត្ត Jeonbuk ព្រមទាំងជាឱកាសធ្វើអាជីវកម្ម និងឱកាសចាប់ផ្តើមធ្វើអាជីវកម្មនៅវៀតណាម និងកូរ៉េខាងត្បូងនាពេលខាងមុខ។ យោងតាមគណៈកម្មការរៀបចំ ពិព័រណ៍នេះនឹងមានស្តង់ចំនួន ១៣០ ស្ដង់ របស់ក្រុមហ៊ុនវៀតណាម និងក្រុមហ៊ុនកូរ៉េខាងត្បូង ក្នុងវិស័យជាច្រើនដូចជា បច្ចេកវិទ្យា ម្ហូបអាហារ គ្រឿងសំអាង។ល។ តាមគម្រោង ពិព័រណ៍អាចទាក់ទាញទស្សនិកជនចំនួន ៨,០០០ នាក់ និងតភ្ជាប់ធុរកិច្ចចំនួន ១,០០០៕

បកប្រែដោយ Thuy Anh