អញ្ជើញចូលរួមសម័យប្រជុំបើកមហាសន្និបាត WIPO មានក្រុមប្រឹក្សាដឹកនាំ WIPO រដ្ឋមន្ត្រីមួយចំនួន ឯកអគ្គរដ្ឋទូត ប្រធាននៃស្ថាបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសនានាប្រចាំនៅទីក្រុងហ្សឺណែវ និងគណៈប្រតិភូប្រទេសជាសមាជិក WIPO។ ចូលរួមក្នុងសន្និសីទនេះមានតំណាងអង្គការអន្តររដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្កេតការណ៍។

មហាសន្និបាតឆ្នាំនេះ ដឹកនាំដោយលោកស្រី Tatiana Molcean ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍ម៉ុលដូវ៉ាប្រចាំទីក្រុងហ្សឺណែវ។ គណៈប្រតិភូវៀតណាមបានចូលរួមសម័យប្រជុំមាន លោកស្រី Le Thi Tuyet Mai ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមនៅទីក្រុងហ្សឺណែវ លោក Nguyen Hoang Giang អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Dinh Huu Phi ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា លោក Le Minh Tuan អនុប្រធាននាយកដ្ឋានរក្សាសិទ្ធអ្នកនិពន្ទ លោក Tran Le Hong អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងកម្មាភិបាលមួយចំនួន នៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា។

leftcenterrightdel
គណៈប្រតិភូវៀតណាម ចូលរួមសម័យប្រជុំបើកមហាសន្និបាត WIPO (រូប​ថត៖ baovanhoa.vn)

នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូវៀតណាមបានថ្លែងសុន្ទរកថាក្នុងពិធីបើក និងចែករំលែកលទ្ធផលវិជ្ជមាន នៃប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់វៀតណាម នាពេលកន្លងមក ដូចជាការចេញច្បាប់វិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា អនុក្រឹត្យលេខ ១៧/២០២៣/ND-CP ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ របស់រដ្ឋាភិបាល ដែលកំណត់លម្អិតអំពីមាត្រា និងវិធានការមួយចំនួនដើម្បីអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិពាក់ព័ន្ធ។ កម្មវិធីអភិវឌ្ឍន៍កម្មសិទ្ធិបញ្ញា ក្រោមសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី ការចូលសន្ធិសញ្ញាអន្តរជាតិចំនួន ៤ ស្តីពីកម្មសិទ្ធិបញ្ញាក្នុងដំណាក់កាល ២០២១-២០២៣ (មកដល់បច្ចុប្បន្ន វៀតណាមបានចូលរួមក្នុសន្ធិសញ្ញាអន្តរជាតិចំនួន ១៥ ដែលគ្រប់គ្រងដោយ WIPO) ។

លទ្ធផលទាំងនេះសម្រេចបានដោយសារការយកចិត្តទុកដាក់ និងដឹកនាំរបស់ថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលវៀតណាម ព្រមទាំងកិច្ចសហប្រតិបត្តិការ និងការគាំទ្រយ៉ាងសកម្មរបស់ WIPO ។ គណៈប្រតិភូវៀតណាមក៏បានអះអាងដែរថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយ WIPO ក៏ដូចជាជាមួយបណ្តាប្រទេសជាសមាជិកដទៃទៀត ដើម្បីជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញាជាឧបករណ៍សម្រាប់បង្កើតការងារធ្វើ ទាក់ទាញការវិនិយោគ ជំរុញអាជីវកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច។

ក្នុងរបៀបវារៈនៃមហាសន្និបាត WIPO មានចំណុចសំខាន់ៗជាច្រើនដូចជា ការកែប្រែច្បាប់ទូទៅនៃនីតិវិធីរបស់ WIPO និងវិធានពិសេសនៃនីតិវិធីរបស់ស្ថាប័នគ្រប់គ្រង WIPO ការអនុម័តរបាយការណ៍សវនកម្ម ការត្រួតពិនិត្យតាមរយៈរបាយការណ៍របស់គណៈកម្មាធិការ WIPO… និងខ្លឹមសារសំខាន់ៗជាច្រើនទៀត៕

បកប្រែដោយ Thanh Cong