leftcenterrightdel
លោក Tran Hong Ha ទទួលជួបលោកស្រី Alice Carr ​(រូបថត៖ VGP/Minh Khoi)

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមបានរៀបចំយ៉ាងប្រុងប្រយ័ត្ន ដើម្បីជ្រើសរើសគម្រោងប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។ លោកមានគោលបំណងរួមជាមួយរដ្ឋាភិបាលនៃប្រទេសនានា និង GFANZ ចូលរួមអនុវត្តការប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធមកត្រឹមកម្រិតសូន្យ កិច្ចព្រមព្រៀងផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) និងការងារផ្សេងទៀតដែលវៀតណាមមានបាននិងកំពុងអនុវត្ត។ លោកឧបនាយករដ្ឋមានគោលបំណងថា GFANZ នឹងចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ តាមនោះបង្កើតទម្រង់តភ្ជាប់ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយវៀតណាម។

ចំណែកឯលោកស្រី Alice Carr បានសង្កត់ធ្ងន់ថា GFANZ មានបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងដំណើរការផ្លាស់ប្តូរថាមពល ដោយកំណត់វិស័យអាទិភាពដោយឈរលើមូលដ្ឋានគុណសម្បត្តិប្រៀបធៀបរបស់ខ្លួនដូចជា៖ អភិវឌ្ឍន៍បណ្តាញអគ្គិសនីឆ្លាតវៃ ស្រាវជ្រាវបច្ចេកវិទ្យាសម្រាប់ផលិតកម្ម។ល៕

តាម vovworld.vn