ទទួលភារកិច្ចកសាងតំបន់សេដ្ឋកិច្ច-ការពារជាតិ A So-A Luoi ក្នុងភូមិសាស្រ្តឃុំចំនួន ៤៖ A Roang, Lam Dot, Huong Phong, Dong Son នៃស្រុកភ្នំ A Luoi ខេត្ត Thua Thien Hue នាពេលថ្មីៗនេះ អនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងដំណាក់កាល ២០២១-២០៣០; ដំណាក់កាលទី១ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ (កម្មវិធី ១៧១៩) កម្មាភិបាល និងនិយោជិតនៃអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ៩២ (យោធភូមិភាគទី ៤) បានធ្វើការងារជាក់ស្តែងជាច្រើន ដើម្បីលើកកម្ពស់ជីវភាពប្រជាជន។

មានឱកាសត្រឡប់ទៅលេងឃុំនានាក្នុងតំបន់សេដ្ឋកិច្ចការពារជាតិ A So-A Luoi អ្វីដែលភ្ញាក់ផ្អើលនោះគឺថា តំបន់ដីនេះបាន "ផ្លាស់ប្តូររូបរាងមុខមាត់" ជាមួយនឹងសំណង់ស៊ីវិល សាលារៀន និងមណ្ឌលសុខភាព ផ្ទះធំទូលាយ ប្រព័ន្ធចរាចរណ៍ត្រូវបានចាក់បេតុងដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ…

leftcenterrightdel
កម្មាភិបាល និងបុគ្គលិក កងទ័ពនៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៩២ ជួយប្រជាជននៅឃុំ Lam Dot ស្រុក A Luoi សាងសង់ផ្លូវជនបទ

លទ្ធផលទាំងនេះគឺបានមកពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ តាមរយៈកម្មវិធី ១៧១៩ និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត គ្រប់វិស័យ និងសប្បុរសធម៌ ជាពិសេសកម្មាភិបាល បុគ្គលិក និងបញ្ញវន្តវ័យក្មេងស្ម័គ្រចិត្តនៃអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៩២។

រហូតមកដល់ពេលនេះ ឃុំចំនួន៤ នៅក្នុងតំបន់គម្រោង ជាមូលដ្ឋានលែងមានផ្ទះបណ្តោះអាសន្នទៀតហើយ ១០០% នៃគ្រួសារមានបណ្តាញអគ្គិសនី និងទឹកស្អាតប្រើប្រាស់ មិនមានគ្រួសារអត់ឃ្លានទៀតទេ អត្រានៃភាពក្រីក្របានថយចុះយ៉ាងខ្លាំង ហើយសិស្សទាំងអស់ដែលមានអាយុគ្រប់គ្រាន់បានចូលរៀនតាមសាលារៀន។ ប្រព័ន្ធផ្លូវគមនាគមន៍អន្តរភូមិ និងអន្តរឃុំ សាលារៀន ផ្ទះវប្បធម៌ និងមណ្ឌលសុខភាពត្រូវបានធ្វើឱ្យល្អប្រសើរជាង។

តាមរយៈការស្រាវជ្រាវ យើងបានដឹងថា ឃុំទាំង៤ នៅតំបន់សេដ្ឋកិច្ចជាតិ A So-A Luoi គឺជាឃុំព្រំដែនជួបការលំបាកខ្លាំង មានប្រជាជនតិចៗ ភាគច្រើនជាជនជាតិ Ta Oi, Co Tu និង Co Tu Pa Co រស់នៅ សេដ្ឋកិច្ចមានជួបការអភិវឌ្ឍតិចតួច ទំនៀមទម្លាប់ និងការអនុវត្តជាច្រើននៅតែថយក្រោយ ហើយអត្រានៃភាពក្រីក្រគឺខ្ពស់...

ដោយយល់យ៉ាងស៊ីជម្រៅអំពីបេសកកម្ម និងមើលឃើញយ៉ាងច្បាស់ពីគុណសម្បត្តិ និងការលំបាកនៃតំបន់ អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៩២ បានបង្កើតការងារជាច្រើនដើម្បីជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច។ ជាពិសេស អង្គភាពផ្តោតសំខាន់លើការកសាងសាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមកសាងប្រព័ន្ធនយោបាយនៅមូលដ្ឋាន ជួយប្រជាជនលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងកសាងជនបទថ្មី នាំមកនូវការផ្លាស់ប្តូរធំធេងដល់តំបន់ទាំងមូល។

យោងតាមលោកវរសេនីយ៍ឯក Luu Duc Chinh ប្រធាននយោបាយនៃអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៩២ ដើម្បីជាមូលដ្ឋានសម្រាប់អនុវត្តប្រកបដោយប្រសិទ្ធភាពកម្មវិធី ១៧១៩ និងគម្រោង “លើកកំពស់គុណភាព និងប្រសិទ្ធភាពនៃការងារចលនាមហាជនរបស់អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៩២ ក្នុងតំបន់ A So និង A Luoi សម្រាប់រយៈពេល ២០២៣-២០៣០ និងឆ្នាំបន្ទាប់" អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៩២  បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីចម្លងគំរូបង្កបង្កើនផលដំណាំ និងការចិញ្ចឹមបសុសត្វ ឱ្យសមស្របទៅនឹងតំបន់ និងអ្នកទទួលផល។

នៅឆ្នាំ ២០២៣ អង្គភាពបានឧបត្ថម្ភគោកាត់ពូជចំនួន ១៦០ ក្បាល ក្របី ៣៣ ក្បាល និងការផ្គត់ផ្គង់ផ្សេងៗទៀតសម្រាប់ ១៩៣ គ្រួសារ។ អនុវត្តគម្រោង “កម្មាភិបាល និងយុទ្ធជនកងទ័ពជួយកុមារបានទៅសាលារៀន” អង្គភាពបានជួយឧបត្ថម្ភដល់សិស្សានុសិស្សចំនួន ២០ នាក់ គិតជាទឹកប្រាក់ជាង ១៩៧ លានដុង។

ដោយមានជំនួយរបស់ អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៩២  រួមនិងការខិតខំប្រឹងប្រែងរួចផុតពីភាពក្រីក្រ របស់ជនរួមជាតិនៅទីនេះ តំបន់នេះមានការផ្លាស់ប្តូរយ៉ាងខ្លាំង ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់បានមានភាពប្រសើរឡើង សុវត្ថិភាពសង្គមត្រូវបានរក្សារួមចំណែកកសាងតំបន់សេដ្ឋកិច្ច A So-A Luoi  មានការអភិវឌ្ឍប្រកបដោយចីរភាព កសាងខឿនការពារជាតិដោយប្រជាជនទាំងមូល  ប្រៀបការពារជាតិរបស់ប្រជាជនទាំងអស់ ផ្សារភ្ជាប់ជាមួយនឹងប្រៀបសន្តិសុខមនុស្ស ដ៏រឹងមាំនៅតំបន់ព្រំដែន៕

បកប្រែដោយ Minh Trung