យោងតាមរបាយការណ៍ អនុគណៈកម្មការប្រតិបត្តិការ-សន្តិសុខ បានសម្របសម្រួលជាមួយអនុគណៈកម្មការនានានៃ​គណៈកម្ម​ការរៀបចំ ដើម្បីបង្កើតសេចក្តីព្រាងផែនការត្រៀមប្រយុទ្ធ និងការពារសកម្មភាពពិពណ៌ ពិនិត្យ កែសម្រួល និងបំពេញបន្ថែមផែនការតាមស្ថានភាពជាក់ស្តែង និងតម្រូវការរបស់គណៈកម្មការរៀបចំ។ សម្របសម្រួលជាមួយក្រសួងការបរទេស ដើម្បីបណ្តុះបណ្តាលនាយទាហានទាក់ទង និងអ្នកបកប្រែ ដើម្បីបម្រើពិព័រណ៍នេះ។ ទន្ទឹមនឹងនោះ ជំរុញ និងណែនាំដល់កងទ័ពការពារអាកាស-ទ័ពអាកាស ឱ្យបង្កើត និងកែសម្រួលផែនការហោះហើរដើម្បីស្វាគមន៍ពិព័រណ៍ រួមទាំងការវាយតម្លៃលើ​ផែនការហ្វឹកហ្វឺនសេណារីយ៉ូសម្តែងបម្រើការតាំងពិពណ៌របស់កងឯកភាពទ័ពពិសេស និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការតាំងពិព័រណ៍នេះ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានស្នើឱ្យអនុគណៈកម្មការប្រតិបត្តិការ-សន្តិសុខ បន្តស្រាវជ្រាវ និងបំពេញផែនការឲ្យបានល្អប្រសើរ រៀបចំកងកម្លាំងសហការ ពង្រឹងការសម្របសម្រួល និងកិច្ចខិតខំប្រឹងប្រែងកម្រិតខ្ពស់បំផុត ធានានូវភាពជោគជ័យនៃពិព័រណ៍ រួមចំណែក ផ្សព្វផ្សាយរូបភាពរបស់ប្រទេស កងទ័ពប្រជាជនវៀតណាមនិយាយរួម និងវិស័យការពារជាតិនិយាយដោយឡែក៕

បកប្រែដោយ Duy Hoan