ពង្រីកទំរង់ចលនាមហាជនប្រកបដោយភាពប៉ិនប្រសប

បន្ទាប់ពីរយៈពេល ១៨ ឆ្នាំនៃការរៀបចំបានជោគជ័យនូវទំរង់កងទ័ព និងប្រជាជនទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិវៀតណាម  ដូច្នេះចាប់ពីឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ន បានបង្កើតនូវសញ្ញាណសម្គាល់ថ្មីមួយក្នុងការអនុវត្តការងារចលនាមហាជននៃកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ៩ និយាយរួម និងជាពិសេស កងកម្លាំងប្រដាប់អាវុធរបស់ទីក្រុង Can Tho និយាយដោយឡែក ជាពិសេសតាមរយៈទំរង់ទាំងកងទ័ព និងប្រជាជនរួមគ្នាទទួលអំណរឆ្នាំថ្មីប្រពៃណីខ្មែរ។ ជាការផ្តួចផ្តើមដំបូងចេញពីបញ្ជាការដ្ឋានយោធានៃទីក្រុង Can Tho ទំរង់ចលនាមហាជនដ៏ប៉ិនប្រសប់នេះបានរីករាលដាលយ៉ាងទូលំទូលាយ និងត្រូវបានរៀបចំឡើងដោយមូលដ្ឋានជាច្រើនដើម្បីឱ្យយោធិនចូលរួមក្នុងសកម្មភាពបុណ្យចូលឆ្នាំថ្មីយ៉ាងសប្បាយរីករាយជាមួយជនរួមជាតិខ្មែរ។

ដោយមានប្រធានបទ “កងកម្លាំងប្រដាប់អាវុធខេត្ត Soc Trang វិលមករកប្រភពដើម និងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី” យោធាខេត្ត Soc Trang បានជ្រើសរើសសង្កាត់ Vinh Phuoc និងទីរួមខេត្ត Vinh Chau ដែលជាតំបន់មានប្រជាជនជនជាតិខ្មែរយ៉ាងច្រើនកុះករប្រមូលនៅនោះដែលមានសម្បូទៅដោយប្រពៃណីបដិវត្តន៍ដើម្បីរៀបចំសកម្មភាពចូលឆ្នាំថ្មីកងទ័ព និងប្រជាជនសម្រាប់អបអរបុណ្យចូលឆ្នាំថ្មីដំបូង។

លោកវរសេនីយ៍ឯក Do Tien Sy ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Soc Trang មានប្រសាសន៍ថា “យើងបានរៀបចំ ការផ្សព្វផ្សាយយ៉ាងហ្មត់ចត់ និងទូលំទូលាយក្នុងចំណោមកងទ័ព គណៈកម្មាធិការបក្ស អាជ្ញាធរដែនដី និងប្រជាជន អំពីគោលបំណង និងអត្ថន័យនៃសកម្មភាពកងទ័ព និងប្រជាជនរួមគ្នាទទួលអំណរឆ្នាំថ្មី។

ពីភាពជោគជ័យរបស់ការទទួលអំណរបុណ្យចូលឆ្នាំថ្មីរវាងកងទ័ព និងប្រជាជន នៅឃុំ Minh Hoa ស្រុក Chau Thanh ឆ្នាំ ២០២៣ ឆ្នាំនេះ បញ្ជាការដ្ឋានយោធាខេត្ត Kien Giang បានជ្រើសរើសឃុំ An Minh Bac ស្រុក U Minh Thuong ដើម្បីរៀបចំរាល់ការគាំទ្រ និងរួមដំណើរ ជាមួយបងប្អូនជនរួមជាតិខ្មែរ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

leftcenterrightdel
កងទ័ព និងប្រជាជនខេត្ត Soc Trang រួមគ្នារៀបចំបុណ្យចូលឆ្នាំថ្មី

សមិទ្ធផលជាច្រើន និងការងារជាក់ស្តែងជាច្រើន

វត្តមាននៅក្នុងពិធីចេញដំណើរដាក់ពង្រាយសកម្មភាពរួមជាមួយបងប្អូនជនរួមជាតិខ្មែរ ត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ យើងខ្ញុំបានឃើញនូវបរិយាកាសដ៏កក់ក្តៅ ពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ព និងប្រជាជន  ក៏ដូចជាភាពសប្បាយរីករាយ និងរំភើបរបស់ថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន និងប្រជាជនជាច្រើននៃសង្កាត់ Vinh Phuoc។

ទន្ទឹមនឹងការផ្សព្វផ្សាយគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ... ចំណុចលេចធ្លោក្នុងរាល់សកម្មភាពរបស់យោធាខេត្ត Soc Trang គឺការអនុវត្តការងារតបស្នងសងគុណ សន្តិសុខសង្គម ចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់គ្រួសារទទួលរបបគោលនយោបាយ គ្រួសារក្រីក្រ និងជិតបន្ទាត់ក្រីក្រ  ផ្តល់អាហារូបករណ៍ និងកង់ដល់សិស្សជួបស្ថានភាពលំបាក។

ក្នុងនាមជាគ្រួសារមួយក្នុងចំណោមគ្រួសារទាំង៤៨ ដែលទទួលបានផ្ទះ "មហាសាមគ្គី" លោក Thach Hoang Son ភូមិវត្តពេជ្រ សង្កាត់ Vinh Phuoc មិនអាចលាក់បាំងសេចក្តីត្រេកអររបស់គាត់បានឡើយ៖ “ស្វាមីខ្ញុំនិងខ្ញុំធ្វើការពេញមួយឆ្នាំ ផ្ទះដែលជាជម្រករបស់យើងមានសភាពការទ្រុឌទ្រោម យូរមកហើយ ប៉ុន្តែមិនមានលុយជួសជុល ឬសាងសង់ថ្មីទេ។ ឥឡូវនេះដោយមានថវិកាជំនួយចំនួន ៥០លានដុង រួមជាមួយនឹងប្រាក់កម្ចីជាង ៣០លានដុង យើងខ្ញុំ មានផ្ទះស្អាតបាទរឹងមាំដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីកាន់តែមានភាពកក់ក្តៅ និងពេញលេញ។ គ្រួសារខ្ញុំសប្បាយចិត្តណាស់ ខ្ញុំមិនដឹងនិយាយអ្វីក្រៅពីអរគុណកងទ័ព និងអាជ្ញាធរដែនដីទេ”។

សម្រាប់ជនជាតិខ្មែរជាច្រើននៅឃុំ Loan My ស្រុក Tam Binh (ខេត្ត Vinh Long) បុណ្យចូលឆ្នាំថ្មីឆ្នាំនេះពិតជាមិនអាចបំភ្លេចបានទេ ដែលបងប្អូនប្រជាជនបានចូលរួមក្នុងសកម្មភាពដ៏មានអត្ថន័យរៀបចំដោយយោធាខេត្ត Vinh Long បានរៀបចំកម្មវិធីដូចជា៖ ស្តាប់ការណែនាំអំពីប្រវត្តិវត្ត Dai Tho ការផ្តល់អំណោយចំនួន ១០៩ កញ្ចប់ ដល់គ្រួសារជនជាតិខ្មែរមានស្ថានភាពជួបការលំបាក  ការជូនផ្ទះ "ដំបូលផ្ទះកក់ក្តៅកងទ័ព និងប្រជាជន"; រៀបចំពិសារអាហារសាមគ្គីកងទ័ព និងប្រជាជននៅវត្ត Dai Tho។ ក្រៅពីនោះក៏មានការរៀបចំល្បែងប្រជាប្រិយ និងការសម្ដែងសិល្បៈ ការប្រណាំងទូក។

សម្រាប់ជនរួមជាតិ និងសាសនាទូទៅ និងប្រជាជនខ្មែរ ជាពិសេស បុណ្យចូលឆ្នាំថ្មី ប្រពៃណីកងទ័ព និងប្រជាជនគឺជាលក្ខខណ្ឌមួយដើម្បីលើកកម្ពស់ការយល់ដឹងបន្តិចម្តងៗ និងអនុវត្តឱ្យបានល្អនូវរាល់តម្រូវការនៃការកសាងជីវភាពរស់នៅស៊ីវិល័យ គន្លងជីវភាពរស់នៅជនបទថ្មី ការលុបបំបាត់ទំនៀមទម្លាប់អាក្រក់ និងហួសសម័យ  តុបតែង ការពារ ថែរក្សា និងអភិវឌ្ឍតម្លៃវប្បធម៌ល្អក្នុងតំបន់។

“ដោយស្មារតី គ្មានអ្នកណាគ្មានបុណ្យចូលឆ្នាំថ្មី និងគ្មានអ្នកណាម្នាក់ត្រូវទុកចោលនៅពីក្រោយទេ” រាល់សកម្មភាពជាក់ស្តែងពីទំរង់កងទ័ព និងប្រជាជនទទួលអំណរបុណ្យចូលឆ្នាំថ្មី មានសារៈប្រយោជន៍យ៉ាងធំធេងចំពោះបក្ស និងអាជ្ញាធរក្នុងតំបន់៕

បកប្រែដោយ Minh Trung