ចម្លើយ៖ បញ្ហាដែលអ្នកសួរមានចែងក្នុងប្រការ ១ មាត្រា ៤ នៃអនុក្រិតលេខ ៥៧/២០១៧/ND-CP របស់រដ្ឋាភិបាល។ ដូចតទៅ៖

ក) កុមារជនជាតិភាគតិចមានចំនួនតិចតួចដែលសិក្សានៅគ្រឹះស្ថានអប់រំមត្តេយ្យសិក្សាទទួលបានប្រាក់ឧបត្ថម្ភស្មើនឹង ៣០% នៃប្រាក់ខែគោល/សិស្ស/ខែ។

ខ) សិស្សជនជាតិភាគតិចមានចំនួនតិចតួចដែលសិក្សានៅសាលាបឋមសិក្សា  អនុវិទ្យាល័យ និងវិទ្យាល័យ ទទួលបានប្រាក់ឧបត្ថម្ភស្មើនឹង ៤០% នៃប្រាក់ខែគោល/សិស្ស/ខែ។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

គ) សិស្សជនជាតិភាគតិចមានចំនួនតិចតួចដែលសិក្សានៅសាលាអន្តេវាសិកជនជាតិ ឬសិក្សាស្នាក់នៅនាថ្ងៃត្រង់នៅវិទ្យាល័យសាធារណៈ ទទួលបានប្រាក់ឧបត្ថម្ភស្មើនឹង ៦០% នៃប្រាក់ខែគោល/សិស្ស/ខែ។

ឃ) សិស្សជនជាតិភាគតិចមានចំនួនតិចតួចដែលសិក្សានៅសាលាអន្តេវាសិកជនជាតិ ទទួលបានប្រាក់ឧបត្ថម្ភស្មើនឹង ១០០% នៃប្រាក់ខែគោល/សិស្ស/ខែ។

ង) សិស្ស និងនិស្សិតជនជាតិភាគតិចមានចំនួនតិចតួច ដែលសិក្សានៅសាលា វគ្គត្រៀម មហាវិទ្យាល័យ គ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលប្រាក់ឧបត្ថម្ភស្មើនឹង ១០០% នៃប្រាក់ខែគោល/នាក់/ខែ៕

បកប្រែដោយ Thuy Anh