ចម្លើយ៖ នៅក្នុងផ្នែក ខ ប្រការ ១ មាត្រា ៥ នៃអនុក្រិតលេខ ១៣៨/២០២០/ND-CP របស់រដ្ឋាភិបាល "បទប្បញ្ញត្តិស្តីពីការប្រឡងជ្រើសរើស និងការគ្រប់គ្រងនិយោជិក" ត្រូវបានកំណត់ដូចខាងក្រោម៖

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ជនរួមជាតិភាគតិច នាយទាហានកងទ័ព នាយទាហាននគរបាល យោធិនអាជីពដែលចេញកងទ័ព អ្នកប្រកបការងារបំភ័ន្ធអក្ខរៈដែលផ្ទេរការងារ សិក្ខាកាមបញ្ចប់ការបណ្ដុះបណ្ដាលនាយទាហានបំរុង ការបណ្ដុះបណ្ដាលមេបញ្ជាការនៃបញ្ជាការដ្ឋានយោធាឃុំ ផ្នែកយោធាមូលដ្ឋានទទួលបានឋានន្តរស័ក្តិជានាយទាហានបំរុងដែលបានចុះឈ្មោះជានាយទាហានបំរុង កូនរបស់យុទ្ធជនពលី កូនរបស់យុទ្ធជនពិការ កូនរបស់អ្នកទទួលរបបឧបត្ថម្ភគោលនយោបាយសម្រាប់យុទ្ធជនពិការ កូនរបស់យុទ្ធជនពិការប្រភេទ B កូនរបស់អ្នកចូលរួមការតស៊ូដែលរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin កូនរបស់អ្នកវីរៈជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន កូនរបស់វីរៈជនពលកម្ម៖ ត្រូវបានបូក ៥ ពិន្ទុ ក្នុងលទ្ធផលជុំទី២។

ដូច្នេះ ពេលប្រឡងជ្រើសរើសនិយោជិក អ្នកនឹងត្រូវបានបូក ៥ ពិន្ទុក្នុងលទ្ធផលជុំទី ២។

* មិត្តអ្នកអាន Nguyen Thi Nu នៅឃុំ Co Ngan ស្រុក Ha Lang ខេត្ត Cao Bang បានសួរថា៖ តើគោលនយោបាយសម្រាប់គ្រូបង្រៀនភាសាជនជាតិភាគតិចនៅគ្រឹះស្ថានអប់រំ និងមជ្ឈមណ្ឌលអប់រំប្រចាំត្រូវបានកំណត់យ៉ាងដូចម្តេច?

ចម្លើយ៖ បញ្ហាដែលអ្នកសួរមានចែងក្នុងប្រការ ១ មាត្រា ៧ នៃសារាចរណែនាំលេខ ៣២/២០២១/TT-BGDDT របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល ណែនាំការអនុវត្តមាត្រាមួយចំនួននៃអនុក្រិតលេខ ៨២/២០១០/ក្រិត្យ- CP ចុះថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១០ របស់រដ្ឋាភិបាលស្ដីពីការបង្រៀន និងរៀននិយាយ សរសេរភាសារបស់ជនជាតិភាគតិចនៅក្នុងគ្រឹះស្ថានអប់រំ និងមជ្ឈមណ្ឌលអប់រំប្រចាំ ដូចតទៅ៖

ក) ធានាចំនួនម៉ោងបង្រៀនតាមកំណត់ រួមទាំងរយៈពេលបង្រៀនភាសាជនជាតិភាគតិចចំនួន ៤ លើកក្នុងមួយសប្តាហ៍ឡើងទៅសម្រាប់គ្រូ និង ២ លើកក្នុងមួយសប្តាហ៍ ឬច្រើនជាងនេះ សម្រាប់នាយក និងនាយរងសាលា  ទទួលបានប្រាក់សម្រាប់ការទទួលខុសត្រូវក្នុងការងារស្មើនឹង ០.៣ បើប្រៀបធៀបទៅនឹងប្រាក់ខែមូលដ្ឋាន បន្ថែមពីលើប្រាក់ឧបត្ថម្ភផ្សេងទៀតតាម​បទប្បញ្ញត្តិ។ ប្រាក់សម្រាប់ការទទួលខុសត្រូវនេះមិនអនុវត្តចំពោះគ្រូបង្រៀន  នាយកនិងនាយរងសាលា  ដែលបានទទួលប្រាក់ឧបត្ថម្ភ ៥០% នៃប្រាក់បៀវត្សរ៍ (តាមតារាងប្រាក់បៀវត្សរ៍ដែលកំណត់ដោយបក្ស និងរដ្ឋ) បូកជាមួយប្រាក់ឧបត្ថម្ភសម្រាប់មុខតំណែង និងប្រាក់បំណាច់អតីតភាពការងារ (បើមាន)។ គោលនយោបាយសម្រាប់ទំនួលខុសត្រូវការងារត្រូវបានបើកជាមួយរយៈពេលប្រាក់ខែប្រចាំខែដូចគ្នា និងមិនត្រូវបានប្រើដើម្បីគណនាការធានារ៉ាប់រងសង្គម ធានារ៉ាប់រងភាពអត់ការងារធ្វើ និងធានារ៉ាប់រងសុខភាព។

ខ) ក្នុងករណីដែលគ្រូបង្រៀនភាសាជនជាតិភាគតិចមានចំនួនម៉ោង បង្រៀនលើសពីការកំណត់ នឹងត្រូវបានទទួលទឹកប្រាក់បន្ថែម​តាម​ការកំណត់របស់រដ្ឋនាបច្ចុប្បន្ន៕

បកប្រែដោយ Thuy Anh