ចម្លើយ៖ បញ្ហាដែលអ្នកសួរមានចែងក្នុងមាត្រាទី ២  ក្នុងសារាចរណែនាំលេខ ៣២/២០២១/TT-BGDDT របស់រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមណែនាំអំពីការអនុវត្តមាត្រាមួយចំនួនក្នុងអនុក្រឹត្យលេខ ៨២/២០១០/ ND-CP ចុះថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១០ របស់រដ្ឋាភិបាលស្ដីពីការបង្រៀន និងរៀនភាសារបស់ជនជាតិភាគតិចនៅគ្រឹះស្ថានអប់រំ និងមជ្ឈមណ្ឌលអប់រំបន្តប្រចាំដូចតទៅ៖

១. ជនជាតិភាគតិចនៅមូលដ្ឋានមានបំណង និងតម្រូវការរៀនភាសាជនជាតិភាគតិចនៅក្នុងគ្រឹះស្ថានអប់រំ។

២. តារាងអក្សរភាសាជនជាតិភាគតិចដែលបានបង្រៀន និងរៀននៅក្នុងគ្រឹះស្ថានអប់រំត្រូវតែជាអក្សរដែលត្រូវបានផ្សព្វផ្សាយ និងប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសហគមន៍ជនជាតិភាគតិច ហើយបានអនុម័តដោយគណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត និងទីក្រុងចំណុះមជ្ឈិម ឬរដ្ឋាភិបាល។ សម្រាប់ភាសាជនជាតិភាគតិចដែលមានតួអក្សរច្រើន ការជ្រើសរើសអក្សរសម្រាប់បង្រៀនត្រូវសម្រេចដោយក្រសួងអប់រំ និងបណ្តុះបណ្តាល។

leftcenterrightdel
រូបថតឧទាហរណ៍ ៖ baochinhphu.vn

៣. កម្មវិធីរៀនភាសាជនជាតិភាគតិចត្រូវបានចេញផ្សាយដោយក្រសួងអប់រំ និងបណ្តុះបណ្តាល ហើយសៀវភៅសិក្សាភាសាជនជាតិភាគតិចត្រូវបានអនុម័តដោយក្រសួងអប់រំ និងបណ្តុះបណ្តាល។

៤. គ្រូបង្រៀនភាសាជនជាតិភាគតិច្ចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលបានបណ្តុះបណ្តាលក្នុងកម្រិតអប់រំដែលស្រដៀងគ្នា។ ក្នុងករណីខ្វះគ្រូបង្រៀនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចប្រើប្រាស់មនុស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបង្រៀននៅកម្រិតសិក្សា និងមានវិញ្ញាបនបត្របណ្តុះបណ្តាលគ្រូបង្រៀនភាសាជនជាតិភាគតិច។

៥. សំភារៈបរិក្ខារក្នុងថ្នាក់បង្រៀនភាសាជនជាតិភាគតិចត្រូវបានបំពាក់ដូចថ្នាក់ធម្មតាដទៃទៀតដែរ ដោយឆ្លើយតបនឹងកម្មវិធីអប់រំ។ ឧបករណ៍បង្រៀនភាសាជនជាតិភាគតិចត្រូវបានបំពាក់ដោយយោងតាមបទប្បញ្ញត្តិរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាលស្តីពីបញ្ជីឧបករណ៍បង្រៀនអប្បបរមាសម្រាប់កម្មវិធីបង្រៀនភាសាជនជាតិភាគតិចនីមួយៗ។

* មិត្តអ្នកអាន Pham Van Long នៅឃុំ Hoa Dong ស្រុក Tay Hoa ខេត្ត Phu Yen បានសួរថា៖ តើភារកិច្ចនិងសិទ្ធិរបស់សិស្សដែលបានបណ្តុះបណ្តាល និងបំប៉នភាសាជនជាតិភាគតិចត្រូវបានកំណត់យ៉ាងដូចម្ដេច?

ចំលើយ៖ បញ្ហាដែលអ្នកបានសួរមានចែងក្នុងមាត្រាទី​១០ ស្ដីពីការបណ្តុះបណ្តាល បំប៉ននិងផ្តល់វិញ្ញាបនបត្រភាសាជន​ជាតិ​ភាគ​តិចដែលចេញប្រកាសរួមជាមួយនឹងសារាចរលេខ ០៩/២០២៣/TT-BGDDT របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលដូចតទៅ៖

១. ភារកិច្ចរបស់សិក្ខាកាម៖ គោរពបទប្បញ្ញត្តិនៃគ្រឹះស្ថានបណ្តុះបណ្តាល បំប៉នភាសាជនជាតិភាគតិចក្នុងដំណើរការសិក្សា និងបំពេញភារកិច្ចសិក្សា។

២. សិទ្ធិរបស់សិក្ខាកាម៖

ក) ជ្រើសរើសទម្រង់នៃការសិក្សា ទីកន្លែងសិក្សានិងពេលវេលាសិក្សាដែលសមស្របនឹងសមត្ថភាពផ្ទាល់ខ្លួន លក្ខខណ្ឌរបស់ខ្លួន និងគ្រឹះស្ថានបណ្ដុះបណ្ដាល និងបំប៉នភាសាជនជាតិភាគតិច ៖

ខ) ត្រូវបានផ្តល់ព័ត៌មានពេញលេញអំពីវគ្គបណ្តុះបណ្តាល និងវគ្គបំប៉ន។

គ) ទទួលបានរបប និងគោលនយោបាយឧបត្ថម្ភអំពីការបណ្ដុះបណ្ដាល​ និងបំប៉ន (បើមាន) យោងតាមបទប្បញ្ញត្តិបច្ចុប្បន្ន៕

បកប្រែដោយ Pham Diep