Vo Nhai ជាស្រុកមួយនៅតំបន់ភ្នំនៃខេត្ត Thai Nguyen ដែលមានជនរួមជាតិភាគតិចជាង ៧០%។ តំបន់ជនជាតិភាគតិចជាច្រើននៅតែមានទំនៀមទម្លាប់ចាស់កម្រិល អំពើហឹង្សាក្នុងគ្រួសារ ឬកាប់បំផ្លាញព្រៃឈើ។ល។ ដូច្នេះ ដើម្បីលើកកំពស់ចំណេះដឹងផ្នែកច្បាប់របស់ប្រជាជន ស្រុក Vo Nhai បានសហការជាមួយមជ្ឈមណ្ឌលជំនួយផ្នែកច្បាប់របស់ខេត្ត Thai Nguyen និងស្ថាប័នជំនាញ រៀបចំសន្និសីទផ្សព្វផ្សាយច្បាប់នៅភូមិ និងឃុំនានាក្នុងស្រុក។

ទន្ទឹមនឹងការរៀបចំសន្និសីទតាមភូមិ ស្ថាប័ននានានៃស្រុក Vo Nhai ក៏សហការជាមួយអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ ដើម្បីទៅដល់គ្រួសារនីមួយៗ ដើម្បីឃោសនា និងចលនាប្រជាពលរដ្ឋគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងរួមដៃគ្នាការពារសន្តិសុខ សណ្តាប់ធ្នាប់។

leftcenterrightdel
រូបថតឧទាហរណ៍ (qdnd.vn)

ទន្ទឹមនឹងនោះ រាល់ពេលមានឯកសារច្បាប់ថ្មី មជ្ឈមណ្ឌលវប្បធម៌ កីឡា និងគមនាគមន៍ស្រុក បានសហការជាមួយការិយាល័យយុត្តិធម៌ ឬ កងកម្លាំងមានសមត្ថកិច្ច ដើម្បីឃោសនាដោយផ្ទាល់ ឬតាមប្រព័ន្ធឧឃោសនសព្ទ។ វិធីសាស្រ្តនេះបាននាំមកនូវលទ្ធផលវិជ្ជមាន ដោយសារប្រជាជននៅតំបន់ដាច់ស្រយាលអាចស្តាប់ដើម្បីទទួលចំណេះដឹងផ្នែកច្បាប់។

លោក Hoang Van Thao អនុប្រធានការិយាល័យយុត្តិធម៌ស្រុក Vo Nhai បានឲ្យដឹងថា “តាមរយៈទម្រង់ផ្សេងៗនៃការឃោសនា និងការអប់រំអំពីច្បាប់នៅតាមភូមិ និងទីប្រជាជន ប្រជាពលរដ្ឋបានអនុវត្តល្អនូវច្បាប់ ដោយកំណត់សកម្មភាពខុសច្បាប់ដែលប្រជាពលរដ្ឋមិនបានដឹងពីមុន”។

ជាពិសេស ដើម្បីធ្វើពិពិធកម្មទម្រង់នៃការផ្សព្វផ្សាយច្បាប់ដល់ប្រជាជន ស្រុក Vo Nhai ក៏បានអនុវត្តការធ្វើបរិវត្តកម្មឌីជីថលក្នុងការឃោសនា ដើម្បីនាំមកនូវលទ្ធផលវិជ្ជមានផងដែរ។

អាចមើលឃើញថា ការផ្សព្វផ្សាយ អប់រំ និងលើកកម្ពស់ចំណេះដឹងផ្នែកច្បាប់ដល់ជនរួមជាតិភាគតិចនៅស្រុក Vo Nhai មានសារៈសំខាន់ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយជនជាតិ តាមរយៈនោះ មិនត្រឹមតែលើកកំពស់ការយល់ដឹងរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលលដ្ឋានទៀតផង៕

បកប្រែដោយ Thuy Anh