ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការអនុវត្តស្របគ្នានៃគោលនយោបាយគាំទ្រ ជាពិសេសកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ជនជាតិភាគតិច និងតំបន់ភ្នំសម្រាប់រយៈពេល២០២១-២០៣០; ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ២០២៥ (កម្មវិធី ១៧១៩) ឆ្នាំនេះ ប្រជាពលរដ្ឋខ្មែរនៅPhu My ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ក្នុងភាពរំជើបរំជួលរីករាយដោយសារតែរូបរាងជនបទ មើលទៅហាក់ដូចជាមានសម្លៀកបំពាក់ថ្មី។

ត្រលប់មក Phu My វិញថ្ងៃនេះ ដើរលើផ្លូវបេតុងពីទីកណ្តាលឃុំឆ្ពោះទៅភូមិនានា វាមិនពិបាកទេសម្រាប់យើងខ្ញុំមើលឃើញផ្ទះខ្ពស់ៗរឹងមាំ សាលារៀនធំទូលាយ និងវត្តខ្មែរដ៏អស្ចារ្យ។ ដើម្បីទទួលបានសមិទ្ធផលនេះ គឺដោយសារតែ មានទុនឧបថ្ថម្ភ ការវិនិយោគលើការសាងសង់នូវរាល់សំណង់ផ្លូវគមនាគមន៍ជនបទ និងការអនុវត្តគម្រោងក្រោមកម្មវិធី ១៧១៩ ដោយហេតុនេះជួយឃុំ Phu My ឈានទៅដល់គោលដៅជនបទថ្មីនៅចុងឆ្នាំ ២០២៣។

leftcenterrightdel
ដោយទទួលបានឥណទានអនុគ្រោះពីកម្មវិធី១៧១៩ បានជួយគ្រួសារក្រីក្រជាច្រើនមានទុនសម្រាប់ចិញ្ចឹមគោយកទឹកដោះ

តាមរយៈការស្រាវជ្រាវ យើងបានដឹងថា ការអនុវត្តកម្មវិធី ១៧១៩ ចាប់ពីឆ្នាំ ២០២២ ដល់បច្ចុប្បន្ន ឃុំ Phu My បានបញ្ចេញថវិកាឧបត្ថម្ភផ្ទះជូនប្រជាពលរដ្ឋចំនួន ៦៥ គ្រួសារ ជួយផ្លាស់ប្តូរការងារសម្រាប់ ២៩ គ្រួសារ និងការផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់ ២៩ គ្រួសារ។ លើសពីនេះ ឃុំក៏បានអនុវត្តគម្រោងសាងសង់ផ្លូវជនបទចំនួន ២ ខ្សែ ដោយមានទុនវិនិយោគសរុបជាង ៣.៦ ពាន់លានដុង។ ក្នុងនាមជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលទទួលបានការគាំទ្រលំនៅដ្ឋាន លោក Lieu Khenl នៅភូមិ Bung Coc ឃុំ Phu My បានមានប្រសាសន៍ថា៖ “គ្រួសាររបស់ខ្ញុំជាគ្រួសារក្រីក្រដែលជួបការលំបាកខាងលំនៅឋាន ហើយត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលមូលដ្ឋានចំនួន ៤៤ លានដុង បានជួយខ្ញុំឲ្យមាន ផ្ទះធំទូលាយ។ នេះជាការព្រួយបារម្ភ និងការលើកទឹកចិត្តដ៏ធំរបស់រដ្ឋ សម្រាប់គ្រួសារខ្ញុំ”។

និយាយជាមួយយើងខ្ញុំ លោក Vo Van Vu ប្រធានគណៈកម្មាធិការប្រជាជនឃុំ Phu My បានមានប្រសាសន៍ថា៖ “ការអនុវត្តកម្មវិធី ១៧១៩ ពិតជាកម្លាំងចលករក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមូលដ្ឋាន។ មកដល់បច្ចុប្បន្ន គម្រោងធ្វើពិពិធកម្មជីវភាពរស់នៅ គំរូកាត់បន្ថយភាពក្រីក្រ; ការគាំទ្រការអភិវឌ្ឍផលិតកម្មតាមខ្សែសង្វាក់តម្លៃ... ជាមួយនឹងដើមទុនសរុបជាង ២ ពាន់លានដុងដែលបានដាក់ពង្រាយបានជួយឱ្យគ្រួសារដែលទទួលផលកើនឡើងក្នុងជីវិត។

មិនត្រឹមតែលើកកំពស់គំរូអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ក្នុងរយៈពេលថ្មីៗនេះ ឃុំ Phu My ក៏បានផ្តោតការយកចិត្តទុកដាក់លើការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ការកៀរគរប្រភពទុនវិនិយោគដើម្បីកសាង និងលើកកំពស់ប្រព័ន្ធផ្លូវជនបទ ឬសំណង់ប្រព័ន្ធធារាសាស្ត្រ...។ អាស្រ័យហេតុនេះ ឃុំ Phu My កាន់តែរីកចម្រើន។ បច្ចុប្បន្ននេះ ផ្លូវលំឃុំ អន្តរឃុំ មានប្រវែងជាង ១៣ គីឡូម៉ែត្រ ត្រូវបានចាក់បេតុង គ្រប់ភូមិ និងផ្លូវលំ អន្តរភូមិទាំងអស់ ត្រូវបានធ្វើថ្មីរឹងមាំ។ ភូមិទាំង ៧ លើ៧ នៃឃុំទាំងអស់ត្រូវតាមស្តង់ដារភូមិវប្បធម៌ និងមានផ្ទះសហគមន៍ និងកន្លែងលេងកីឡា ដើម្បីធានាបាននូវតម្រូវការវប្បធម៌ និងកីឡារបស់ប្រជាជន។ លំនៅឋានរឹងមាំ និងពាក់កណ្តាលរឹងមាំសម្រេចបាន ៨៩%។ គិតត្រឹមដល់ដំណាច់ឆ្នាំ ២០២៣ ចំណូលជាមធ្យមរបស់ប្រជាជននឹងឡើងដល់ ៥៧ លានដុង; គ្រួសារក្រីក្រមានតែ 6 គ្រួសារប៉ុណ្ណោះ (ស្រូបយក ០.១៥%); កម្មករដែលបានបណ្តុះបណ្តាលឈានដល់ ៧១%; ៩៩.៧% នៃគ្រួសារមានទឹកស្អាត; ១០០% នៃគ្រួសារមានអគ្គិសនីប្រើប្រាស់តាមបណ្តាញសុវត្ថិភាព។

ក្រៅពីនោះ គំរូ “បំភ្លឺផ្លូវជនបទ” ក៏នាំមកនូវលទ្ធផលជាក់ស្តែងក្នុងចលនាប្រឡងប្រណាំង “ប្រទេសទាំងមូលរួមដៃគ្នាកសាងជនបទថ្មី” នៅ Phu My។ គំរូ "បំភ្លឺផ្លូវជនបទ" លើកដំបូងបានអនុវត្តនៅចុងឆ្នាំ ២០១៧ នៅភូមិបេកតុន មានប្រវែងជិត ២ គីឡូម៉ែត្រ រួមទាំងអំពូលភ្លើងចំនួន ៩២ ដើម ដែលផលិតដោយចំណាយថវិកាសរុបជាង ១០០ លានដុង ដែលបានរួមចំណែកដោយប្រជាជន។ មកទល់នឹងពេលនេះ ឃុំទាំងមូលមានគំរូ "បំភ្លឺផ្លូវជនបទ" ចំនួន ៦ ភូមិ ត្រូវបានដាក់ពង្រាយ លើ៧ភូមិ ដោយមានប្រវែងប្រហែល ១៦ គីឡូម៉ែត្រ មានអំពូលភ្លើងហើយ ។ លោក Ma Luong Thien មេភូមិ Ta Bien ឃុំ Phu My បានមានប្រសាសន៍ថា៖ ពីមុនផ្លូវអន្តរភូមិមានសភាពតូចចង្អៀត និងងងឹតនៅពេលយប់ ប្រជាពលរដ្ឋដែលមកធ្វើការយប់ជ្រៅតែងតែព្រួយបារម្ភ ព្រោះមានបង្កប់នូវគ្រោះថ្នាក់ច្រើន។ ចាប់តាំងពីមានអគ្គិសនីមក មិនត្រឹមតែបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងភូមិក៏ត្រូវបានធានាផងដែរ ហើយគ្រោះថ្នាក់ចរាចរណ៍បានថយចុះគួរឲ្យកត់សម្គាល់ថែមទៀត”។

ការផ្លាស់ប្តូរមុខមាត់នៅឃុំ Phu My គឺជាភស្តុតាងជាក់ស្តែងនៃគោលការណ៍ណែនាំ និងគោលនយោបាយត្រឹមត្រូវរបស់បក្ស និងរដ្ឋ សាមគ្គីភាព កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងអស់ពីចិត្តរបស់គ្រប់កម្រិត និងគ្រប់វិស័យបានជួយប្រជាជនខ្មែរមានជីវភាពរស់នៅល្អបំផុត មានលក្ខខណ្ឌសម្រាប់ការធ្វើផលិតកម្ម ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅ។

បកប្រែដោយ Minh Trung