នាថ្ងៃ២៧ មេសា នៅខេត្តព្រៃវែងជាប់ព្រំដែនវៀតណាម សម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Thap និងគ្រូពេទ្យវៀតណាម បានរៀបចំការពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជនដើមកំណើតវៀតណាម និងប្រជាពលរដ្ឋកម្ពុជាប្រមាណ ១.៥០០នាក់ ដែលមានស្ថានភាពជួបការលំបាក។

leftcenterrightdel
ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យ ជូនប្រជាជនដើមកំណើតវៀតណាម និងប្រជាពលរដ្ឋកម្ពុជានៅស្រុកពាមជរ ខេត្តព្រៃវែង (រូប​ថត៖ vov.vn)

ប្រជាជនដើមកំណើតវៀតណាមចំនួន ៥០០ នាក់ និងប្រជានពលរដ្ឋកម្ពុជាជាង ១ ពាន់នាក់ ដែលមានស្ថានភាពជួបការលំបាក នៅស្រុកពាមជរ ខេត្តព្រៃវែង (កម្ពុជា) ត្រូវបានពិនិត្យសុខភាព និងទទួលបានថ្នាំពេទ្យជាច្រើនប្រភេទ។ នេះជាសកម្មភាពដើម្បីរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា ទន្ទឹមនឹងការចែករំលែកការលំបាកជាមួយសហគមន៍ដើមកំណើតវៀតណាម និងប្រជាជនកម្ពុជាដែលមានស្ថានភាពជួបការលំបាកនៅតំបន់ព្រំដែន។

លោក Le Xuan Hai ប្រធានសម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Thap បានចែករំលែកថា៖ “យើងបានរក្សាសកម្មភាពនេះជាបន្តបន្ទាប់អស់រយៈពេលជាង ១០ ឆ្នាំហើយ។ តាមរយៈសកម្មភាពនេះ យើងក៏បានចុះសួរសុខទុក្ខ និងស្វែងយល់បន្ថែមទៀតអំពីការលំបាកក្នុងជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ ដើម្បីអាចរកឃើញវិធានការជួយគាំទ្រឲ្យ​បានសមស្រប»។

បកប្រែដោយ Duy Hoan