ខេត្ត Dien Bien៖ ទេសចរណ៍សម្រេចបានប្រាក់ចំណូលជិត ១,៩០០ ពាន់លានដុង
កប.អនឡាញ - ខេត្ត Dien Bien បានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ១ លាននាក់ចាប់តាំងពីដើមឆ្នាំ ២០២៤ មក ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន ៤,៨០០ នាក់។ ចំណូលសរុបពីវិស័យទេសចរណ៍សម្រេចបានជិត ១,៩០០ ពាន់លានដុង។
យោងតាមការិយាល័យទេសចរណ៍ (មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dien Bien) ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៧ ឧសភា បន្ទាប់ពីបញ្ចប់ការរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu ខេត្ត Dien Bien បានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ១ លាននាក់ រួមទាំងភ្ញៀវអន្តរជាតិជាង ៤,៨០០ នាក់; ចំណូលសរុបពីសកម្មភាពទេសចរណ៍សម្រេចបាន ១៨៩៦.៩ ពាន់លានដុង។
    |
 |
ភ្ញៀវទេសចរទៅទស្សនាទីស្នាក់ការទីបញ្ជាការយុទ្ធនាការ Dien Bien Phu (ឃុំ Muong Phang ទីក្រុង Dien Bien Phu) |
ជាពិសេស ចាប់ពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ៧ ឧសភា ខេត្ត Dien Bien បានទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ៣៧១,០០០នាក់។ ចំណូលសរុបពីសកម្មភាពទេសចរណ៍សម្រេចបានជាង ៣៩០.៣ ពាន់លានដុង។
យោងតាមលោកស្រី Vu Thi Tuyet Nga នាយកសារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu ចាប់ពីដើមឆ្នាំ ២០២៤ មកទល់បច្ចុប្បន្ន សារមន្ទីរបានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ៣៣០,០០០ នាក់។ ចាប់ពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ៧ ខែឧសភា អង្គភាពនេះទទួលស្វាគមន៍ភ្ញៀវទេសចរបានជាង ១០០,០០០ នាក់។
បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ជាពិសេសឆ្នាំដែលមានលេខគូដែលរំលឹកខួបជ័យជំនះ Dien Bien Phu នេះគឺជាចំនួនដ៏គួរឱ្យចាប់អារម្មណ៍ជាពិសេស។ ក្នុងឆ្នាំ ២០១៤ ខេត្ត Dien Bien ទទួលភ្ញៀវទេសចរបានចំនួន ៥៨៧,០២៩ នាក់ ហើយក្នុងឆ្នាំ ២០១៩ ខេត្ត Dien Bien ទទួលភ្ញៀវទេសចរបានត្រឹមតែ ៤៧៧,០៦៥ នាក់ប៉ុណ្ណោះ៕
បកប្រែដោយ Huyen Trang