leftcenterrightdel
ការសម្តែងក្បាច់គុនរបស់កងវរសេនាធំ Gia Dinh បញ្ជាការដ្ឋានទីក្រុងហូជីមិញ

ខ្លឹមសារនៃការប្រកួតផ្នែកការពារជាតិ និងប្រកួតកីឡា ឆ្នាំ ២០២៤ មានវិញ្ញាណសាដូចជា៖ បទបញ្ជាជាក្រុម ហែលទឹកប្រដាប់អាវុធ ការរត់ប្រដាប់អាវុធ ក្បាច់គុនប្រយុទ្ធដោយដៃទទេ បាញ់កាំភ្លើង និងបច្ចេកទេសបង់រុំមុខរបួស... ការប្រកួតនឹងប្រព្រឹត្តទៅរហូតដល់ចុងខែឧសភា ឆ្នាំ ២០២៤។

ថ្លែងសុន្ទរកថាបើកការប្រកួត លោកឧត្តមសេនីយ៍ទោ Nguyen Van Nam មេបញ្ជាការបញ្ជាការដ្ឋានទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា៖ ការប្រកួតផ្នែកការពារជាតិ និងប្រកួតកីឡាគឺជាភារកិច្ចសំខាន់ក្នុងការងារយោធា និងការពារជាតិនៅមូលដ្ឋានដើម្បីត្រួតពិនិត្យ និងវាយតំលៃលទ្ធផលការងារហ្វឹកហ្វឺនរបស់កងកម្លាំងប្រដាប់អាវុធទីក្រុង។

អាស្រ័យហេតុនេះ លើកកម្ពស់ជំនាញគ្រប់គ្រង រៀបចំការហ្វឹកហាត់និងហ្វឹកហ្វឺនកាយសម្បទាដល់កម្មាភិបាលគ្រប់លំដាប់ថ្នាក់ បំពេញតម្រូវការការងារក្នុងស្ថានភាពថ្មី និងជ្រើសរើសក្រុមអត្តពលិកដែលមានគុណភាពដើម្បីហ្វឹកហ្វឺនកម្រិតខ្ពស់ ត្រៀមខ្លួនចូលរួមការប្រកួតដើម្បីសម្រេចបានលទ្ធផលខ្ពស់៕

បកប្រែដោយ Pham Diep