សកម្មភាពនេះត្រូវបានដឹកនាំ និងសម្របសម្រួលដោយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) ដោយមានការចូលរួមពីរោងមហោស្រព Viet Bac ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក្រសួងវប្បធម៌ វិចិត្រសិល្បៈកម្ពុជា ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម។

leftcenterrightdel
រូប​ថតឧទាហរណ៍

សប្តាហ៍វប្បធម៍វៀតណាមនៅកម្ពុជាឆ្នាំ ២០២៤ នឹងមានការសម្តែងច្រៀង រាំ និងតន្ត្រីប្រពៃណីដែលរួមបញ្ចូលគ្នា​តន្ត្រីសហសម័យវៀតណាមនៅក្នុងរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ។

តាមរយៈសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ ២០២៤ រួមចំណែកពង្រឹងថែមទៀតនូវទំនុកចិត្តទៅវិញទៅមក ជំរុញទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែងរវាងវៀតណាម និងកម្ពុជាកាន់តែស៊ីជម្រៅ និងរឹងមាំ និងមានប្រសិទ្ធភាព៕

បកប្រែដោយ Duy Hoan