ភាគីទាំងពីរបានដើរល្បាត និងត្រួតពិនិត្យផ្នែកខ្សែបន្ទាត់ព្រំដែន ចាប់ពីបង្គោលព្រំដែនលេខ៦៩១ ដល់បង្គោលព្រំដែនលេខ៧០២ តាមកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិគ្រប់គ្រងព្រំដែន និងច្រកទ្វារព្រំដែនគោកវៀតណាម-ឡាវ។ ភាគីទាំងពីរបានអនុវត្តយ៉ាងត្រឹមត្រូវនូវគោលការណ៍ ពិធីសារ និងនីតិវិធីក្នុងសកម្មភាពកិច្ចការបរទេស។ ក្នុងដំណើរការយាមល្បាត ភាគីទាំងពីរបានរៀបចំការឈូសឆាយ និងសម្អាតជុំវិញបង្គោលព្រំដែន។ តាមរយៈការត្រួតពិនិត្យ បង្គោលព្រំដែនត្រូវបានធានានៅដដែល និងសុវត្ថិភាព។

leftcenterrightdel
ក្រុមយាមល្បាតទ្វេភាគីនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Quang Nam និងបញ្ជាការដ្ឋានយោធាខេត្ត Se Kong ធ្វើពិធីយាមល្បាត

លោកវរសេនីយ៍ឯក Phan Van Thi មេបញ្ជាការរង នាយសេនាធិការកងទ័ពការពារព្រំដែនខេត្ត Quang Nam បានឲ្យដឹងថា ការយាមល្បាតទ្វេភាគីរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Quang Nam និងបញ្ជាការដ្ឋានយោធាខេត្ត Se Kong គឺជាសកម្មភាពប្រចាំឆ្នាំដើម្បីសម្របសម្រួលការពារខ្សែបន្ទាត់ព្រំដែនរួម រក្សាស្ថិរភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅតាមខ្សែបន្ទាត់ព្រំដែន។ សកម្មភាពខាងលើបានពង្រឹងថែមទៀតនូវចំណងសាមគ្គីភាព និងមិត្តភាពពិសេសរវាងប្រទេសទាំងពីរ វៀតណាម-ឡាវ។

បន្ទាប់ពីបញ្ចប់ការយាមល្បាតទ្វេភាគី ភាគីទាំងពីរបានបើកកិច្ចប្រជុំមួយដើម្បីដកបទពិសោធន៍ ផ្លាស់ប្តូរខ្លឹមសារនៃស្ថានភាពពាក់ព័ន្ធមួយចំនួន ចុះហត្ថលេខាលើកំណត់ហេតុ និងឯកភាពគ្នាលើការយាមល្បាតជាបន្តបន្ទាប់៕

បកប្រែដោយ Huyen Trang