លោកនាយឧត្តមសេនីយ៍ Luong Cuong ចុះត្រួតពិនិត្យការដ្ឋានសំណង់គម្រោងសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម
កប.អនឡាញ - នាព្រឹកថ្ងៃទី ៩ ខែឧសភា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Luong Cuong សមាជិកការិយាល័យនយោបាយ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានចុះត្រួតពិនិត្យការដ្ឋានសំណង់គម្រោងសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម (ដំណាក់កាលទី១)។
តាងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម លោកនាយឧត្តមសេនីយ៍ Luong Cuong បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ស្មារតីទទួលខុសត្រូវរបស់គណៈកម្មការគ្រប់គ្រងគម្រោង ស្ថាប័នមានសមត្ថកិច្ចរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស អ្នកម៉ៅការ អង្គភាពត្រួតពិនិត្យ ទីប្រឹក្សារចនា និងកម្មាភិបាល វិស្វករ កម្មករ កម្មការិនីទាំងអស់ដែលធ្វើការផ្ទាល់លើការដ្ឋានសំណង់។ មកទល់ពេលនេះ គម្រោងត្រូវបានបញ្ចប់ជាស្ថាពរតាមផែនការដែលបានកំណត់ក្នុងដំណាក់កាលទី១ ហើយធានាគុណភាព។
    |
 |
លោកនាយឧត្តមសេនីយ៍ Luong Cuong ត្រួតពិនិត្យការដ្ឋានសំណង់គម្រោងសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម |
លោកនាយឧត្តមសេនីយ៍ Luong Cuong បានសង្កត់ធ្ងន់ថា គម្រោងសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម គឺជាគម្រោងធំ និងសំខាន់របស់ក្រសួងការពារប្រទេស ដូច្នេះហើយ អង្គភាពពាក់ព័ន្ធត្រូវធានាបាននូវគុណភាព និងវឌ្ឍនភាពតាមផែនការដែលបានកំណត់។ ជាពិសេសដំណាក់កាលទីមួយនៃគម្រោងត្រូវតែបញ្ចប់មុនការរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤/ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤) និងការខួបលើកទី ៣៥ នៃពិធីបុណ្យការពារជាតិរបស់ប្រជាជនទាំងមូល (១៩៨៩-២០២៤) ។
លោកនាយឧត្តមសេនីយ៍ Luong Cuong បានស្នើឱ្យអង្គភាពពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ អនុវត្តយ៉ាងសកម្មនូវដំណោះស្រាយទំនើបក្នុងវិស័យសំណង់ បង្កើនធនធានមនុស្ស ដើម្បីនាំមកនូវប្រសិទ្ធភាពខ្ពស់ និងធានាគុណភាព វឌ្ឍនភាពស្របតាមតម្រូវការដែលបានកំណត់; ធានាបាននូវសន្តិសុខ និងសុវត្ថិភាពជាដាច់ខាត់អំពីមនុស្ស មធ្យោបាយ និងឧបករណ៍។ បន្តលើកកម្ពស់ទំនួលខុសត្រូវរបស់អង្គភាពពាក់ព័ន្ធ ជាពិសេសត្រូវអនុវត្តយ៉ាងតឹងរ៉ឹងតាមច្បាប់រដ្ឋ និងបទប្បញ្ញត្តិរបស់ក្រសួងការពារប្រទេសលើការវិនិយោគទុនសាងសង់៕
បកប្រែដោយ Huyen Trang