leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Le Duc Thai 

អញ្ជើញថ្លែងមតិនៅទីនេះ លោកឧត្តមសេនីយ៍ទោ Le Duc Thai បានអះអាងថា ទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពការពារព្រំដែនវៀតណាម និងកងកម្លាំងមានសមត្ថកិច្ចរបស់អូស្ត្រាលី រួមទាំងកងកម្លាំងការពារព្រំដែនអូស្ត្រាលីកំពុងមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើង និងសម្រេចបានលទ្ធផលយ៉ាងសកម្មក្នុងវិស័យ៖ ការគ្រប់គ្រង និងត្រួតពិនិត្យការចេញចូល កិច្ចសហប្រតិបត្តិការសន្តិសុខនាវាចរណ៍ កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល។

leftcenterrightdel
លោក Michael Outram

លោក Michael Outram បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍន៍ជាវិជ្ជមានក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងកងកម្លាំងទាំងពីរ។ លោកជឿជាក់ថា ភាគីទាំងពីរនៅតែមានសក្ដានុពលជាច្រើនក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល និងការចែករំលែកព័ត៌មាន ការទប់ស្កាត់ និងប្រឆាំងការធ្វើចំណាកស្រុកខុសច្បាប់ ការគ្រប់គ្រងការចេញ-ចូល...

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​

អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ រៀបចំការចុះសួរសុខទុក្ខ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងព្រំដែន ការគ្រប់គ្រងច្រកទ្វារព្រំដែន និងការគ្រប់គ្រងការចេញចូល។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Le Duc Thai និងលោក Michael Outram ក្នុងពិធីចុះហត្ថលេខាលើលិខិតសម្តែងបំណង

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា លោកឧត្តមសេនីយ៍ទោ Le Duc Thai និងលោក Michael Outram បានចុះហត្ថលេខាលើលិខិតសម្តែងបំណងអំពីការចរចារលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមករវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម និងកម្លាំងការពារព្រំដែន ក្រសួងមហាផ្ទៃក្នុង រដ្ឋាភិបាលអូស្ត្រាលី។

បកប្រែដោយ Duy Hoan