កិច្ចពិភាក្សានេះត្រូវបានរៀបចំក្នុងបំណងឯកភាពលើផែនការរៀបចំពិធីបង្សុកូល និងពិធីប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត អ្នកជំនាញការវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ដែលស្វែងរក និងប្រមូលផ្តុំក្នុងរដូវប្រាំងឆ្នាំ២០២៣-២០២៤ ដោយក្រុម K៥២ (បញ្ជាការដ្ឋានយោធាខេត្ត Gia Lai)។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ baogialai.com.vn)

ថ្លែងមតិក្នុងកិច្ចពិភាក្សានេះ លោកស្រី Nguyen Thi Thanh Lich បានថ្លែងថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ អាជ្ញាធរខេត្ត គណៈកម្មការជំនាញ កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ បានជួយគាំទ្រក្រុម K៥២ បំពេញភារកិច្ច។ ចាប់ពីឆ្នាំ ២០០១ ដល់បច្ចុប្បន្ន ក្រុមបានស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីចំនួន ១,៤៨៩ អដ្ឋិធាតុ។ ក្នុងរដូវប្រាំងឆ្នាំ ២០២៣-២០២៤ ក្រុមបានស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីចំនួន ២១ អដ្ឋិធាតុ។

លោកស្រី Nguyen Thi Thanh Lich មានបំណងចង់បន្តទទួលបានជំនួយពីអាជ្ញាធរ គណៈកម្មការជំនាញ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដើម្បីការស្រាវជ្រាវ និងប្រមូលផ្តុំអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញការដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ទទួលបានលទ្ធផលល្អប្រសើរ។

ក្នុងឱកាសនេះ គណៈកម្មការជំនាញខេត្ត Gia Lai បានប្រគល់ថវិកាឧបត្ថម្ភដល់ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ (ខេត្តនីមួយៗទទួលបានថវិកា ១,០០០ ដុល្លារ) ដើម្បីរៀបចំពិធីនានា៕

បកប្រែដោយ Thanh Cong