លោក អួន ស៊ីឡុត ក៏បានឲ្យដឹងដែរថា គិតត្រឹមខែមេសា ឆ្នាំ២០២៤ តម្លៃគ្រាប់ស្វាយចន្ទីស្រស់នៅកម្ពុជាបានកើនឡើងដល់ប្រមាណ ១.២៥ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម។ នេះគឺជាតម្លៃខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។

leftcenterrightdel
រូបថតឧទាហរណ៍ (BrightSide)

លោក អួន ស៊ីឡុត មានប្រសាសន៍ថា តម្លៃគ្រាប់ស្វាយចន្ទីកើនឡើងនាពេលកន្លងមកនេះ ដោយសារប្រជាពលរដ្ឋបានរក្សាទុកគ្រាប់ស្វាយចន្ទីសម្រាប់សម្ងួតនៅពេលដែលតម្លៃគ្រាប់ស្វាយចន្ទីស្រស់ធ្លាក់ចុះ។ ការរក្សាគ្រាប់ស្វាយចន្ទីដើម្បីសម្ងួត បានកាត់បន្ថយចំនួនគ្រាប់ស្វាយចន្ទីសម្រាប់ការនាំចេញ ជាពិសេសទៅកាន់ទីផ្សារវៀតណាម។

ទន្ទឹមនឹងនោះ លោកក៏បានសម្តែងនូវក្តីសង្ឃឹមផងដែរថា តម្លៃគ្រាប់ស្វាយចន្ទីនឹងបន្តកើនឡើងនាពេលខាងមុខនេះ នៅពេលដែលប្រទេសដាំគ្រាប់ស្វាយចន្ទីជាច្រើនត្រូវបានរងផលប៉ះពាល់ដោយបាតុភូត El Nino ធ្វើឲ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះយ៉ាងខ្លាំង។ តាមការព្យាករណ៍ ដោយសារឥទ្ធិពលនៃបាតុភូត El Nino ទិន្នផលស្វាយចន្ទីរបស់កម្ពុជានឹងថយចុះ ១០-៣០% បើធៀបនឹងឆ្នាំ ២០២៣៕

បកប្រែដោយ Thuy Anh