សួនឧទ្យាន Vo Nguyen Giap ត្រូវបានសាងសង់នៅដើមវិថី Vo Nguyen Giap នៅក្បែរមាត់ទន្លេ Sai Gon ដែលក្លាយជាលំហវប្បធម៌បដិវត្តន៍ជាមួយនឹងគម្រោងដ៏មានអត្ថន័យជាច្រើនលើផ្ទៃដីជាង ៥,០០០ ម៉ែត្រការ៉េ។ ជាពិសេស ចំណុចលេចធ្លោក្នុងដំណាក់កាលទី១ គឺសិលាចារិករំលឹកវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap មានកម្ពស់ ៤.៥ ម៉ែត្រ។

leftcenterrightdel
ប្រតិភូចូលរួមពិធីសម្ពោធសួនឧទ្យាន Vo Nguyen Giap និងសួនច្បារជើងគោ Dien Bien

រីឯសួនច្បារជើងគោ Dien Bien នៅក្នុងឧទ្យាននេះ ត្រូវបានចែកជាពីរផ្នែក៖ សួនច្បារ Dien Bien រួមមានដើមផ្កាជើងគោចំនួន ៧០ ដើម ដែលដឹកមកពីភ្នំភាគពាយ័ព្យ ដែលជានិមិត្តរូបនៃការរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu និងសួនច្បារលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap រួមមានដើមផ្កាជើងគោចំនួន ១០៣ ដើម ដែលជានិមិត្តរូបនៃអាយុរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap។ ក្នុងដំណាក់កាលទី ២ ឧទ្យាននឹងមានផ្ទះសង់ខ្ពស់ផុតពីដី Dien Bien ដែលក្លាយជាអាសយដ្ឋានសម្រាប់ការផ្លាស់ប្តូរ និងតភ្ជាប់វប្បធម៌រវាងទីក្រុង Thu Duc និងទីក្រុងហូជីមិញជាមួយប្រជាជន កម្មាភិបាល និងយុទ្ធជននៃខេត្ត Dien Bien និងទូទាំងប្រទេស៕

បកប្រែដោយ Huyen Trang