យោងតាមលោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា ជ័យជំនះ Dien Bien Phu (ថ្ងៃទី ៧ ឧសភា ឆ្នាំ ១៩៥៤) គឺជាជ័យជម្នះយោធាដ៏ធំបំផុតនៅក្នុងការតស៊ូប្រឆាំងនឹងបារាំង (១៩៥៤-១៩៥៤) របស់វៀតណាម។ ជាមួយនឹងជ័យជំនះដ៏ត្រចះត្រចង់នេះ កម្លាំងកងទ័ពប្រជាជនវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ Vo Nguyen Giap បានបង្ខំពួកអាណានិគមនិយមបារាំងចុះចាញ់ ហើយអង្គុយនៅតុចរចា។ ក្នុងលក្ខណៈអន្តរជាតិ យុទ្ធនាការនេះមានអត្ថន័យសំខាន់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ពីព្រោះនេះជាលើកដំបូងដែលកងទ័ពនៃអតីតប្រទេសអាណានិគមនៅអាស៊ី បានកម្ចាត់កងទ័ពទំនើបនៃមហាអំណាចអឺរ៉ុបមួយ ដែលគាំទ្រដោយសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិក យុទ្ធនាការយោធាដ៏ធំមួយ ដែលបង្ខំឱ្យបារាំងចរចាសន្តិភាព និងដកទ័ពចេញពីឥណ្ឌូចិន។ ដោយមានទំនុកចិត្តយ៉ាងមុតមាំដែលត្រូវបានលើកទឹកចិត្តដោយជ័យជម្នះនេះ បណ្តាប្រទេសឥណ្ឌូចិន និងបណ្តាប្រទេសអាណានិគមផ្សេងទៀតបានក្រោកឡើង ហើយត្រូវបានផ្តល់ឯករាជ្យដោយប្រទេសបារាំង អាស្រ័យ​លើ​នេះបានបញ្ចប់របបអាណានិគមនិយមចាស់ក្នុងទ្រង់ទ្រាយធំនៅជុំវិញពិភពលោក។

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា ឲ្យដឹងថា៖ បន្ទាប់ពីវៀតណាមឈ្នះលើសមរភូមិ Dien Bien Phu (៧ ឧសភា ១៩៥៤) ថ្ងៃទី ៨ ឧសភា ១៩៥៤ បារាំងត្រូវយល់ព្រមអង្គុយតុចរចាដើម្បីបញ្ចប់សង្រ្គាមនៅឥណ្ឌូចិន ស្តារសន្តិភាពក្នុងតំបន់។

leftcenterrightdel
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា (រូប​ថត៖ vov.vn)

លោកសាស្ត្រាចារ្យ-បណ្ឌិត វង្ស សូធារ៉ា ឲ្យដឹងថា៖ “បរាជ័យរបស់បារាំងទល់នឹងវៀតណាមនៅសមរភូមិ Dien Bien Phu មានអត្ថន័យសំខាន់ណាស់។ ជ័យជម្នះនេះត្រូវបានប្រដូចនឹងការនាំមកនូវទង់ជ័យជម្នះ ដែលជាទង់ជ័យជម្នះសម្រាប់ប្រទេសវៀតណាម ក៏ដូចជាប្រជាជននៃបណ្តា​ប្រទេសឥណ្ឌូចិនផងដែរ»។

ជ័យជំនះ Dien Bien Phu បានបញ្ចប់ការត្រួតត្រានៃអាណានិគមនិយមបារាំងនៅក្នុងប្រទេសឥណ្ឌូចិនទាំងបី ដោយបើកដំណើរការនៃការដួលរលំនៃអាណានិគមចាស់លើជំវិញពិភពលោក ដោយបើកទំព័រថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ពីជ័យជម្នះដ៏អស្ចារ្យនេះ យើងក៏អាចទាញមេរៀនដ៏មានតម្លៃជាច្រើន ជាពិសេសអំពីចំណងសាមគ្គីភាពរវាងប្រជាជនទាំងបី កម្ពុជា-ឡាវ-វៀតណាម។ លោកបានប្រៀបធៀបសាមគ្គីភាពរវាងប្រទេសទាំងបីកម្ពុជា ឡាវ និងវៀតណាមថាជាចង្កឹះមួយបាច់ប្រសិនប្រជាជនប្រទេសទាំងបីរួបរួមគ្នាគ្មានកម្លាំងណាអាចបំបែកបាន។

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា ឲ្យដឹងថា ៖ «ប្រទេសយើងទាំងបីមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួម យើងរួបរួមជាប្លុកមួយ។ នៅពេលដែលប្រទេសទាំងបីបានបង្កើតកងកម្លាំងបដិវត្តន៍ដើម្បីប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងអាណានិគមគឺសម្រេចបានជោគជ័យមួយចំនួន ជាពិសេសបន្ទាប់ពីប្រទេសបារាំងបានរងបរាជ័យនៅ Dien Bien Phu ដែលធ្វើឱ្យកិច្ចប្រជុំទីក្រុងហ្សឺណែវទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ បារាំងត្រូវទទួលស្គាល់ជាផ្លូវការនូវឯករាជភាពនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា»។

ជ័យជំនះ Dien Bien Phu នៅថ្ងៃទី ៧ ឧសភា ឆ្នាំ ១៩៥៤ ត្រូវបានលោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា កំណត់ថាជាជ័យជំនះដ៏ខ្លាំងក្លាប្រឆាំងនឹងអាណានិគមនិយមចាស់ និងជា "ពេលវេលាដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រ" របស់វៀតណាម និងជា "ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រសម្រាប់ចលនារំដោះជាតិនៅលើពិភពលោក”។ លោកក៏បានសម្តែងក្តីសង្ឃឹមថា ប្រជាជននៃប្រទេសឥណ្ឌូចិនទាំងបីនឹងបន្តពូនជ្រំ និងអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អឲ្យកាន់តែរិកចម្រើនខ្លាំងក្លាថែមទៀត៕

បកប្រែដោយ Duy Hoan