leftcenterrightdel
លោក Nguyen Tuan Hung អគ្គនាយករងទីភ្នាក់ងារសារព័ត៌មានវៀតណាម និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ប្រគល់វត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក (រូបថត៖ vnanet.vn)

នៅទីស្នាក់ការនៃមជ្ឈមណ្ឌលព័ត៌មានជាតិ លោក Nguyen Tuan Hung អគ្គនាយករងទីភ្នាក់ងារសារព័ត៌មានវៀតណាម បានទទួលជួបគណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា។

ក្នុងជំនួប គណៈប្រតិភូនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម និងក្លិបអ្នកកាសែតកម្ពុជាបានពិភាក្សាគ្នាអំពីការលើកកម្ពស់គុណភាពស្នាដៃសារព័ត៌មានសំដៅទទួលបានពានរង្វាន់សារព័ត៌មានជាតិ រួមទាំងពិភាក្សាអំពីបញ្ហាប្រឈមនៃសារព័ត៌មានបែបប្រពៃណីក្នុងសម័យឌីជីថល និងការអនុវត្តបញ្ញាសិប្បនិមិត្ត (Al) ក្នុងសកម្មភាពរបស់ទីភ្នាក់ងារសារព័ត៌មាន...

AI កំពុងត្រូវបានអនុវត្តក្នុងសកម្មភាពរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម ជួយគាំទ្រអ្នកយកព័ត៌មាន និងអ្នកនិពន្ធក្នុងសកម្មភាពផលិតព័ត៌មាន។ ទោះជាយ៉ាងណាក៏ដោយ ដោយមានមុខងារជាទីភ្នាក់ងារសារព័ត៌មានជាតិ បង្ហាញពីទស្សនៈរបស់បក្ស និងរដ្ឋវៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រើប្រាស់ AI តែក្នុង​លក្ខណៈជួយគាំទ្រប៉ុណ្ណោះទេ អ្វីដែលសំខាន់បំផុតគឺមនុស្ស។ នៅក្នុងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថល ក៏ដូចទីភ្នាក់ងារសារព័ត៌មានជាច្រើនផ្សេងទៀត ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក៏ជួបប្រទះនឹងការលំបាកដោយសារការប្រកួតប្រជែងជាមួយបណ្តាញសង្គមដែរ។ នាពេលខាងមុខ ទីភ្នាក់ងារសារព័ត៌មានវៀតណាមនឹងបន្តពង្រឹងគុណភាពព័ត៌មានរបស់អ្នកយកព័ត៌មាន និងអ្នកនិពន្ធ ដើម្បីឱ្យមិត្តអ្នកអានអាចបែងចែករវាងព័ត៌មានពិត និងព័ត៌មានមិនពិត ដោយផ្អែកលើនោះ ធានានូវភាពត្រឹមត្រូវនៃព័ត៌មាន។

leftcenterrightdel
លោក Le Quoc Minh ទទួល​ជួប​លោកពុយ គា (រូប​ថត៖ nhandan.vn)

នារសៀលថ្ងៃដដែល នៅទីស្នាក់ការកាសែត Nhan Dan លោក Le Quoc Minh អគ្គនិពន្ធនាយកនៃកាសែត Nhan Dan អនុប្រធានគណៈឃោសនាមជ្ឈិម ប្រធានសមាគមអ្នកកាសែតវៀតណាម បានទទួលជួបគណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា។

ក្នុងជំនួប ភាគីទាំងពីរបានបញ្ជាក់ថា ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា គឺជាឱកាសមួយដើម្បីពង្រឹងចំណងសាមគ្គីភាពរវាងទីភ្នាក់ងារសារព័ត៌មាន បង្កើតភាពស្និទ្ធស្នាលរវាងសារព័ត៌មានទាំងពីរ។ សារព័ត៌មានតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការឃោសនា ហើយតាមរយៈសារព័ត៌មាន ប្រទេសទាំងពីរនឹងយល់កាន់តែច្បាស់ពីគ្នាទៅវិញទៅមក។ ភាគីនានាក៏បានចំណាយពេលវេលាជាច្រើនដើម្បីពិភាក្សាអំពីវិស័យសារព័ត៌មានបែបប្រពៃណី និងបញ្ហាប្រឈមនៅក្នុងយុគសម័យឌីជីថល ចែករំលែកឱកាស និងបញ្ហាប្រឈមសម្រាប់សារព័ត៌មានចំពោះមុខការអភិវឌ្ឍបញ្ញាសិប្បនិមិត្ត (Al)...

បកប្រែដោយ Duy Hoan