អាស្រ័យហេតុនេះ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សាចំនួន ២០ កន្លែង និងអាហារូបករណ៍ចំនួន ១៥ កន្លែង សម្រាប់សិក្សាភាសាខ្មែរ។ មុខវិជ្ជាសិក្សារួមមាន ភាសា វប្បធម៌ខ្មែរ និងមុខវិជ្ជាស្ថិតក្នុងបញ្ជីមុខវិជ្ជាដែលភាគីកម្ពុជាទទួលយក។

កម្មវិធីថ្នាក់បរិញ្ញាបត្រក្នុងរយៈពេល ៥ ឆ្នាំ (រាប់បញ្ចូលទាំងឆ្នាំត្រៀមសិក្សាភាសាខ្មែររយៈពេល ១ ឆ្នាំនៅប្រទេសកម្ពុជាសម្រាប់អ្នកដែលមិនចេះភាសាខ្មែរ)។ កម្មវិធីក្រោយឧត្តមសិក្សាមានរយៈពេលពី ៣ ទៅ ៤ ឆ្នាំសិក្សា (រួមទាំងឆ្នាំត្រៀមសិក្សាភាសាខ្មែររយៈពេល ១ ឆ្នាំនៅកម្ពុជាសម្រាប់អ្នកដែលមិនចេះភាសាខ្មែរ)។ កម្មវិធីសិក្សាភាសាខ្មែរមានរយៈពេល ២ ឆ្នាំ។

leftcenterrightdel
រូបថតឧទាហរណ៍ (giaoducthoidai)

បេក្ខជនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ គឺជាសិស្សវិទ្យាល័យដែលបានបញ្ចប់ការសិក្សានៅឆ្នាំ២០២២ ឆ្នាំ២០២៣ និងឆ្នាំ ២០២៤ មានពិន្ទុមធ្យមសរុបនៃ ៣ ឆ្នាំនៅវិទ្យាល័យ ៦.៥ ឡើងទៅ។ និស្សិតឆ្នាំទី ១ នៃសាកលវិទ្យាល័យវៀតណាមដែលមានលទ្ធផលសិក្សាក្នុងរយៈពេល ៣ ឆ្នាំ  នៅវិទ្យាល័យ និងលទ្ធផលសិក្សានៃឆ្នាំទី ១ នៅសាកលវិទ្យាល័យ គឺ ៦.៥ ឡើងទៅ។

បេក្ខជនជាអ្នកដែលធ្វើការនៅទីភ្នាក់ងាររដ្ឋ ដែលមានអាយុមិនលើសពី ៣៥ ឆ្នាំ (គិតត្រឹមថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤) បញ្ចប់ការមធ្យមសិក្សាទុតិយភូមិឡើងទៅ។ អាទិភាពសម្រាប់អ្នកដែលធ្វើការនៅទីភ្នាក់ងារមជ្ឈិមនិងមូលដ្ឋានដែលមានទំនាក់ទំនង​សហប្រតិបត្តិការជាមួយកម្ពុជា។

បេក្ខជនអាហារូបករណ៍ថ្នាក់អនុបណ្ឌិត  គឺជាអ្នកដែលមានបរិញ្ញាបត្រដែលកំពុងធ្វើការនៅទីភ្នាក់ងាររដ្ឋ ឬ គ្រឹះស្ថានអប់រំ និងមានអាយុមិនលើសពី ៤០ ឆ្នាំ និងបានធ្វើការយ៉ាងតិច ១២ ខែ គិតចាប់ពីថ្ងៃចុះកិច្ចសន្យាការងារដំបូងរហូតដល់ថ្ងៃផុតកំណត់នៃការដាក់ពាក្យ។  អាទិភាពសម្រាប់អ្នកដែលធ្វើការនៅទីភ្នាក់ងារមជ្ឈិមនិងមូលដ្ឋានដែលមានទំនាក់ទំនងសហប្រតិបត្ដិការ​ជា​មួយកម្ពុជា។

បេក្ខជនជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសវៀតណាមនិងកម្ពុជា ដែលមានលទ្ធផលសិក្សាគ្រាន់បើឡើងទៅ និងមានអាយុមិនលើសពី ៣៥ ឆ្នាំ។

បេក្ខជនជាអ្នកបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់នៅកម្ពុជាដែលមានលទ្ធផលសិក្សាគ្រាន់បើឡើងទៅ ឬ នៅប្រទេសវៀតណាម និងប្រទេសផ្សេងទៀតដែលមានលទ្ធផលសិក្សា ៧.០ ឡើងទៅ និងមានអាយុមិនលើសពី ៣៥ ឆ្នាំ (គិតត្រឹមថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤) និងមិនទាន់ចូលក្របខ័ណ្ឌ មិនទាន់ចុះកិច្ចសន្យាការងារ និងមានការសន្យាបន្ទាប់ពីបញ្ចប់ការសិក្សានឹងធ្វើការតាមតម្រូវការរបស់រដ្ឋ។

សម្រាប់កម្មវិធីបណ្តុះបណ្តាលភាសាខ្មែររយៈពេលខ្លី បេក្ខជនជាអ្នកដែលកំពុងបំពេញការងារនៅទីភ្នាក់ងាររដ្ឋ ឬ គ្រឹះស្ថានអប់រំ នៅតែមានអាយុគ្រប់គ្រាន់សម្រាប់បំពេញការងារបានយ៉ាងតិច ៣ ឆ្នាំ បញ្ចប់មធ្យមសិក្សាទុតិយភូមិ ឬ សញ្ញាបត្រដែលមានតម្លៃស្មើឡើង និងមានលិខិតចាត់បញ្ជូនទៅសិក្សាពីស្ថាប័ន។ អាទិភាពសម្រាប់អ្នកដែលធ្វើការនៅទីភ្នាក់ងារមជ្ឈិម និងមូលដ្ឋានដែលមានទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា និងអ្នកអនុវត្ដភារកិច្ចដែលត្រូវការប្រើប្រាស់ភាសាខ្មែរ។

បេក្ខជនដាក់ពាក្យតាមប្រព័ន្ធអនឡាញ៖ http://tuyensinh.vied.vn/ ឬ បញ្ជូនពាក្យតាមប្រៃសណីយ៍ទៅកាន់នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ - ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម តានអាស័យដ្ឋានផ្ទះលេខ ៣៥ ផ្លូវ Dai Co Viet ខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយ។ ថ្ងៃផុតកំណត់សម្រាប់ការទទួលពាក្យ៖ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤៕

បកប្រែដោយ Pham Diep