leftcenterrightdel
លោកស្រី Le Thi Thu Hang និងលោក Miroslaw Wachowski ធ្វើជាសហប្រធាននៃកិច្ចប្រជុំប្រចាំឆ្នាំជុំទី ១១ នៃក្រុមការងារចំរុះវៀតណាម - បុរីវ៉ាទីកង់

លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang បានសង្កត់ធ្ងន់លើគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមគឺគោរព និងធានាសេរីភាពខាងជំនឿ និងសាសនារបស់ប្រជាជន។ លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang អះអាងថា ច្បាប់សាសនារបស់វៀតណាមកំពុងត្រូវបានកែលម្អ   និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សាសនា រួមទាំងសាសនាកាតូលិកប្រតិបត្ដិការ និងអភិវឌ្ឍន៍ស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់។

លោកអនុរដ្ឋមន្ត្រី Miroslaw Wachowski បានអបអរសាទរចំពោះសមិទ្ធិផលសេដ្ឋកិច្ចសង្គមនិងកិច្ចការបរទេសរបស់​វៀតណាមនាពេលថ្មីៗនេះ និងសំដែងក្ដីរីករាយចំពោះការអភិវឌ្ឍនៃសហគមន៍កាតូលិក ព្រមទាំងថ្លែងអណរគុណចំពោះការយកចិត្តទុកដាក់ពីរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមូលដ្ឋាននៃប្រទេសវៀតណាមដែលបានជួយសម្រួលដល់រាល់ប្រតិបត្ដិការរបស់ទីភ្នាក់ងារបុរីវ៉ាទីកង់ប្រចាំនៅវៀតណាម។

ដោយវាយតម្លៃថា ទំនាក់ទំនងវៀតណាម - បុរីវ៉ាទីកង់ សម្រេចបានវឌ្ឍនភាពជាច្រើនក្នុងរយៈពេលថ្មីៗនេះ ភាគីទាំងពីរឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងគណៈប្រតិភូជាន់ខ្ពស់; រក្សានូវយន្តការសហប្រតិបត្តិការ និងកិច្ចសន្ទនា ជាពិសេសបន្តលើកកំពស់តួនាទីសំខាន់របស់ក្រុមការងារចម្រុះវៀតណាម-បុរីវ៉ាទីកង់៕

បកប្រែដោយ Pham Diep