leftcenterrightdel
សមាជិកសមាគមចូលរួមសន្និសីទបូកសរុបការងារសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Binh Phuoc

នៅឆ្នាំ២០២៣ សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Binh Phuoc បានសហការជាមួយសម្ព័ន្ធអង្គការមិត្តភាពខេត្ត និងអង្គភាពពាក់ព័ន្ធរៀបចំដំណើរទស្សនកិច្ចទៅសួរសុខទុក្ខ និងផ្តល់អំណោយចំនួន ៣៥០ កញ្ចប់ដល់អាណិកជនវៀតណាម  គ្រួសារជនជាតិខ្មែរដែលមានស្ថានភាពលំបាកនៅខេត្តក្រចេះ។

សមាគមក៏យកចិត្ដទុកដាក់ដល់ជីវភាពរស់នៅ និងស្មារតីរបស់សមាជិក រៀបចំដំណើរទៅទស្សនា​សមរភូមិចាស់នៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ សមាគមបានបំពេញបែបបទក្នុងការបង្កើតសាខាសមាគមចំនួន ២ នៃស្រុកជាប់ព្រំដែនចំនួនពីរគឺ៖ សាខាសមាគមមិត្តភាពវៀតណាម-កម្ពុជាស្រុក Bu Gia Map និងសាខាសមាគមមិត្តភាពវៀតណាម-កម្ពុជាស្រុក Loc Ninh។

leftcenterrightdel
លោកស្រី Pham Thi Anh Thu នាយិកាមន្ទីរកិច្ចការបរទេស អនុប្រធានអចិន្ត្រៃយ៍សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Binh Phuoc រាយការណ៍លទ្ធផលការងារឆ្នាំ២០២៣ និងលើក​ទិសដៅការងារឆ្នាំ២០២៤
leftcenterrightdel
សមាជិកសមាគមទាំងឡាយថតរូបទុកជាអនុស្សាវរីយ៍

ទិសដៅការងាររបស់សមាគមឆ្នាំ ២០២៤ នឹងផ្តោតលើការផ្សព្វផ្សាយព័ត៌មានដល់សមាជិក និងប្រជាជនយល់ដឹងយ៉ាងស៊ីជម្រៅអំពីប្រពៃណីនៃសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជា ទន្ទឹមនឹងនោះ អនុវត្តភារកិច្ចសំខាន់ៗចំនួន ៩ សម្រាប់ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជនខេត្ត Binh Phuoc ជាមួយប្រជាជនខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា៕

បកប្រែដោយ Pham Diep