យោងតាមរបាយការណ៍ពីវិទ្យាស្ថានសេដ្ឋកិច្ច Mastercard ភ្ញៀវទេសចរឥណ្ឌាទៅកាន់ប្រទេសវៀតណាមបានកើនឡើង ២៤៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩ បន្ទាប់មកគឺសហរដ្ឋអាមេរិក និងជប៉ុនដែលមានអត្រាកំណើន ៥៩% និង ៥៣%។ តួលេខខាងលើត្រូវបានបូកសរុបក្នុងរយៈពេលពីខែមករាដល់ខែមីនាឆ្នាំ២០២៤ ហើយបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងនូវចំណូលចិត្តក្នុងការធ្វើដំណើរទេសចរណ៍របស់ភ្ញៀវទេសចរឥណ្ឌាផងដែរ។

leftcenterrightdel
អត្ថបទអំពីការកើនឡើងយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរឥណ្ឌាមកវៀតណាម (រូបថត៖ vnanet.vn)

លោក David Mann ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Mastercard បានឲ្យដឹងថា ការធ្វើដំណើរអន្តរជាតិរបស់ភ្ញៀវទេសចរឥណ្ឌាកាន់តែកើនឡើង។ ឥណ្ឌាគឺជាទីផ្សារធំ និងអភិវឌ្ឍលឿនបំផុតលើពិភពលោក នៅឥឡូវនេះ និងអនាគត។

ការវិភាគលើទិន្នន័យអំពីចំនួនភ្ញៀវទេសចរឥណ្ឌាទៅកាន់គោលដៅទេសចរណ៍ពេញនិយមដូចជា សហរដ្ឋអាមេរិក ជប៉ុន និងវៀតណាម បង្ហាញថា ភ្ញៀវទេសចរឥណ្ឌាទៅកាន់ប្រទេសអាមេរិកបានកើនឡើង ៥៩% បើប្រៀបធៀបនឹង ឆ្នាំ២០១៩។ ប្រទេសជប៉ុនបានទទួលស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាចំនួន ៥០,០០០ នាក់ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ។

លោក Mann បានឲ្យដឹងថា នាពេលថ្មីៗនេះ ការដែលប្រទេសវៀតណាមបង្កើនជើងហោះហើរត្រង់ទៅកាន់ឥណ្ឌា បានបង្ហាញថា ភ្ញៀវទេសចរឥណ្ឌាកើនឡើង ២.៥ ដង បើធៀបនឹងឆ្នាំ២០១៩ ហើយពង្រឹងតម្រូវការធ្វើដំណើរក្នុងតំបន់៕

បកប្រែដោយ Thuy Anh