លោក Y Ju Apuot ប្រធានគណៈកម្មាធិការប្រជាជនឃុំ Dray Sap មានប្រសាសន៍ថា៖ “ភូមិ Kuop ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៣។ បច្ចុប្បន្ន ភូមិទាំងមូលមាន ៣១៥ គ្រួសារ ជាមួយប្រជាជន ១,៨៧២ នាក់ រួមទាំងជនជាតិ E De និង M'nong ដែលមានជាង ៧០%។ ភូមិ Kuop នៅថែរក្សាបាននូវលក្ខណៈវប្បធម៌ ទំនៀមទំលាប់ប្រពៃណីដូចជា៖ ផ្ទះសង់ខ្ពស់ផុតពីដី និងផ្ទះវែងរបស់ជនជាតិ Ede និង M'nong ចំនួន ៥០ ខ្នង; ការសំដែងគង ឃ្មោះ និងឧបករណ៍ភ្លេងប្រពៃណី; ពិធីសែនកំពង់ទឹក ពិធីអំណរស្រូវថ្មី; របរតម្បាញសំពត់សង្កឹម; ការផលិតស្រាអេក និងម្ហូបអាហារប្រពៃណី...”។

leftcenterrightdel
សិល្បករសម្តែងគងឃ្មោះ និងរបាំ Xoang ក្នុងពិធីផ្សព្វផ្សាយទេសចរណ៍សហគមន៍ភូមិ Kuop

ថ្វីត្បិតតែមានគុណសម្បត្តិជាច្រើនក្នុងវប្បធម៌ប្រពៃណីក៏ដោយ ប៉ុន្តែយូរមកហើយ អ្នកភូមិ Kuop គ្រាន់តែចេះធ្វើកសិកម្មដូចជា ដាំដំណាំកាហ្វេ ម្រេច និងស្វាយចន្ទី ហើយមិនចេះទាញយកតម្លៃវប្បធម៌ប្រពៃណីសម្រាប់ធ្វើពាណិជ្ជកម្មទេសចរណ៍នៅឡើយ។ ដោយអនុវត្តសេចក្តីសម្រេចចិត្តលេខ ០៨/២០២១/NQ-HDND ចុះថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត Dak Lak ស្តីពីការជួយឧបត្ថម្ភការអភិវឌ្ឍទេសចរណ៍សហគមន៍នៅតាមភូមិជនជាតិភាគតិចក្នុងខេត្ត Dak Lak ដំណាក់កាល ២០២១-២០២៥ ភូមិ Kuop ជាភូមិមួយក្នុងចំណោមភូមិចំនួន ៥ ដែលទទួលបានការជួយឧបត្ថម្ភពីការអភិវឌ្ឍទេសចរណ៍សហគមន៍។ ជាក់ស្តែង ភូមិ Kuop ត្រូវបានវិនិយោគ ១ ពាន់លានដុង ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា៖ ប្រព័ន្ធភ្លើង; បង្គន់; ជួសជុលផ្ទះបុរាណសង់ខ្ពស់ផុតពីដី។ល។ លើសពីនេះ គ្រួសារដែលចូលរួមក្នុងការអភិវឌ្ឍទេសចរណ៍សហគមន៍ ត្រូវបានទៅទស្សនា និងស្វែងយល់អំពីបទពិសោធន៍ធ្វើទេសចរណ៍ពីជនជាតិភាគតិចនៅក្នុងខេត្តមួយចំនួននៅតំបន់ភ្នំភាគខាងជើង។ រហូតមកដល់បច្ចុប្បន្ននេះ ភូមិ Kuop បានបង្កើតគណៈកម្មការគ្រប់គ្រងទេសចរណ៍សហគមន៍ និងកសាងបទប្បញ្ញត្តិប្រតិបត្តិការរបស់គណៈកម្មការ។ល។

ប្រជាជនមានការរំភើបជាខ្លាំងនៅពេលដែលរដ្ឋបាលមូលដ្ឋានជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីអភិវឌ្ឍទេសចរណ៍សហគមន៍។ លោកស្រី H’No Hdok មេភូមិ Kuop បានបញ្ជាក់ថា៖ «ការអភិវឌ្ឍទេសចរណ៍សហគមន៍ នឹងជួយជនជាតិ E De និង M'nong នៅភូមិ Kuop មិនត្រឹមតែចេះធ្វើស្រែចំការប៉ុណ្ណោះទេ ថែមទាំងចេះធ្វើពាណិជ្ជកម្មទេសចរណ៍ទៀតផង។ ជាពិសេស ការអភិវឌ្ឍទេសចរណ៍សហគមន៍ ក៏ជាមធ្យោបាយមួយសម្រាប់ប្រជាជនថែរក្សា និងលើកកម្ពស់លក្ខណៈដ៏ល្អប្រពៃនៃវប្បធម៌សម្រាប់ជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយផងដែរ។ អាស្រ័យហេតុនោះ វប្បធម៌ប្រពៃណីមិនត្រូវបានបាត់បង់ឡើយ»។

នៅឆ្នាំ ២០២០ ឃុំ Dray Sap បានទៅដល់គោលដៅជនបទថ្មី ហេដ្ឋារចនាសម្ព័ន្ធនៃឃុំទាំងមូលក៏ដូចជានៅភូមិ Kuop ត្រូវបានបញ្ចប់; អត្រាភាពក្រីក្របានថយចុះមកត្រឹមជាង ៤%។ ការអភិវឌ្ឍទេសចរណ៍សហគមន៍នៅភូមិ Kuop នឹងបង្កើតធនធានកម្លាំងបន្ថែមទៀតសម្រាប់ឃុំ Dray Sap ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងវប្បធម៌ ហើយនឹងឈានទៅដល់គោលដៅនៃឃុំជនបទថ្មីកម្រិតខ្ពស់៕

បកប្រែដោយ Huyen Trang