leftcenterrightdel
ភ្ញៀវ​ទេសចរ​អន្តរជាតិ​រំភើប​ចិត្ត​នដែល​បាន​ចូល​រួម​លេង​ល្បែង​ប្រជាប្រិយ។

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ សកម្មភាព និងព្រឹត្តិការណ៍ជាច្រើនត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយ ជម្រុញវប្បធម៌ និងទេសចរណ៍ Sa Pa ដូចជា៖ តំបន់វប្បធម៌ និងទេសចរណ៍ Sa Pa; កម្មវិធីសិល្បៈ "របាំក្រោមព្រះច័ន្ទ" ការបង្កើតឡើងវិញនូវផ្សាណាត់ និងផ្សារស្នេហានៅ Sa Pa ការសម្តែងសិល្បៈប្រជាប្រិយ ស្តង់ណែនាំផលិតផលកសិកម្ម និងសិប្បកម្មប្រពៃណីរបស់ជនជាតិភាគតិច...

leftcenterrightdel
សិក្ខាសាលាបានទាក់ទាញការចូលរួមពីអ្នកជំនាញ និងតំណាងអង្គភាពអាជីវកម្មទេសចរណ៍

សកម្មភាពសំខាន់មួយគឺសិក្ខាសាលា "ដំណោះស្រាយដើម្បីអភិវឌ្ឍតំបន់ទេសចរណ៍ជាតិ Sa Pa ដ៏វិសេសវិសាល ស្និតស្នាល ក្លាយជាទីក្រុងទេសចរណ៍ស្អាតរបស់អាស៊ាន" ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី៥ ខែមេសា ដោយទាក់ទាញការចូលរួមពីអ្នកជំនាញ និងតំណាងអង្គភាពអាជីវកម្មទេសចរណ៍។  នៅទីនេះ ប្រតិភូបានលើកឡើងដំណោះស្រាយមួយចំនួនដើម្បី Sa Pa ជំនះការលំបាក និងបញ្ហាប្រឈមដូចជា៖ ដំណើរការនគរូបនីយកម្មបានធ្វើឲ្យបាត់បង់អត្តសញ្ញាណវប្បធម៌ កំណើនទេសចរណ៍យ៉ាងឆាប់រហ័សដាក់សម្ពាធលើសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការបំពុលបរិស្ថាន ...

បកប្រែដោយ Duy Hoan