ឆ្នាំនេះ វៀតណាមមានកិត្តិយសដែលត្រូវបានជ្រើសតាំងជាគោលដៅទេសចរណ៍សមុទ្រជួរមុខនៅអាស៊ីឆ្នាំ២០២៤; គោលដៅទេសចរណ៍វប្បធម៌ជួរមុខរបស់អាស៊ីឆ្នាំ២០២៤ គោលដៅទេសចរណ៍បេតិកភណ្ឌជួរមុខគេរបស់អាស៊ី ឆ្នាំ២០២៤។ល។

នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមត្រូវបានជ្រើសតាំងជាស្ថាប័នគ្រប់គ្រង ទេសចរណ៍ជួរមុខរបស់អាស៊ីឆ្នាំ២០២៤។ ក្នុងនោះ នាយកដ្ឋានទេសចរណ៍ទីក្រុងហាណូយ និងនាយកដ្ឋានទេសចរណ៍ទីក្រុងហូជីមិញ ត្រូវបានជ្រើសតាំងជាស្ថាប័នគ្រប់គ្រងទេសចរណ៍នៅទីក្រុងជួរមុខគេនៅអាស៊ីឆ្នាំ២០២៤។ នាយកដ្ឋានទេសចរណ៍ខេត្ត Quang Nam ត្រូវបានជ្រើសតាំងសម្រាប់រង្វាន់ស្ថាប័នគ្រប់គ្រងទេសចរណ៍មូលដ្ឋានជួរមុខគេរបស់អាស៊ីឆ្នាំ២០២៤។

leftcenterrightdel
ខ្ពង់រាបថ្ម Dong Van (ខេត្ត Ha Giang) គឺជាគោលដៅទាក់ទាញភ្ញៀវទេសចរជាតិ និង្តអន្តរជាតិ (រូបថត៖ vnanet.vn)

ទន្ទឹមនឹងនោះ ទីក្រុងហូជីមិញត្រូវបានជ្រើសតាំងជាគោលដៅទេសចរណ៍តភ្ជាប់នឹងការធ្វើការជួរមុខគេនៅអាស៊ីឆ្នាំ២០២៤។ ទីក្រុងហាណូយត្រូវបានជ្រើសតាំងជាគោលដៅទេសចរណ៍ជួរមុខគេសម្រាប់ការសម្រាកនៅទីក្រុងក្នុងរយៈពេលខ្លីរបស់អាស៊ីឆ្នាំ២០២៤ និងគោលដៅទេសចរណ៍ជាទីក្រុងជួរមុខគេរបស់អាស៊ីឆ្នាំ ២០២៤។ល។

ក្នុងឆ្នាំ២០២៣ ទេសចរណ៍វៀតណាមមានកិត្តិយសទទួលបានពានរង្វាន់កំពូលចំនួន ៤៥ នៅអាស៊ី។ នៅថ្នាក់ជាតិ វៀតណាមទទួលបានពានរង្វាន់ “គោលដៅទេសចរណ៍ជួរនាំមុខគេរបស់អាស៊ី ឆ្នាំ២០២៣” និង “គោលដៅទេសចរណ៍ធម្មជាតិជួរមុខគេរបស់អាស៊ីឆ្នាំ២០២៣”។ នេះជាលើកទី៥ហើយ ដែលវៀតណាមត្រូវបានបោះឆ្នោតជ្រើសរើសជា “គោលដៅទេសចរណ៍ជួរមុខគេរបស់អាស៊ី” (ឆ្នាំ២០១៨ ឆ្នាំ២០១៩ ឆ្នាំ២០២១ ឆ្នាំ២០២២ ឆ្នាំ២០២៣) និងទទួលរង្វាន់ “គោលដៅធម្មជាតិឈានមុខគេរបស់អាស៊ី” នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ដែលបញ្ជាក់ពីភាពទាក់ទាញពិសេសនៃទេសចរណ៍វៀតណាម៕

បកប្រែដោយ Thuy Anh