អញ្ជើញចូលរួមពិធីបើក៖ លោក Nguyen Van Nen សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោកស្រី Vo Thi Anh Xuan សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានរដ្ឋ។

leftcenterrightdel
បើកពិធីបុណ្យទន្លេ លើកទី២ ទីក្រុងហូជីមិញ

ពិធីបុណ្យនេះប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៩ ខែមិថុនា ជាមួយនឹងសកម្មភាពជាច្រើនដែលបង្ហាញពីវប្បធម៌ទន្លេក្នុងទីក្រុង។

ក្នុងពិធីបើក លោក Phan Van Mai សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា ទីក្រុងមានគោលបំណងកសាងពិធីបុណ្យនេះទៅជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំដោយមានសញ្ញាសម្គាល់រៀងៗខ្លួន ដើម្បីអភិរក្ស និងផ្សព្វផ្សាយតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រ ជំរុញការអភិវឌ្ឍទេសចរណ៍ និងកំណត់ម៉ាកយីហោទីក្រុងទន្លេ ដែលសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌។ អាស្រ័យលើនេះ ផ្សព្វផ្សាយមោទនភាព និងសេចក្តីស្រឡាញ់ចំពោះទីក្រុង ក៏ដូចជាលើកទិកចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរស្វែងរកគោលដៅទេសចរណ៍របស់ទីក្រុង។

បកប្រែដោយ Duy Hoan