ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថៃនាថ្ងៃទី១៦ ខែមិថុនា បានផ្សព្វផ្សាយព័ត៌មានថា ប្រទេសនេះ រួមជាមួយកម្ពុជា និងវៀតណាមកំពុងស្វែងរកកិច្ចសហប្រតិបត្តិការបង្កើតផ្លូវសមុទ្រតភ្ជាប់កោះនៅជិតខេត្ត Trat របស់ថៃ ជាមួយខេត្តព្រះសីហនុរបស់កម្ពុជា និងខេត្ត Kien Giang របស់វៀតណាមដើម្បីជំរុញការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ រួមជាមួយនឹងសន្និសីទ និងពិព័រណ៍ (MICE)។

leftcenterrightdel
រូប​ថតឧទាហរណ៍ (vnanet.vn)

នាពេលថ្មីៗនេះ លោក Natthapong Sanguanjit អភិបាលខេត្ត Trat បានដឹកនាំកិច្ចប្រជុំអំពីគំនិតផ្តួចផ្តើមពោលខាង​លើ​នៅឯពិព័រណ៍ពាណិជ្ជកម្មច្រករបៀងសេដ្ឋកិច្ចកម្ពុជា-វៀតណាម-ថៃ ឆ្នាំ២០២៤ (CVTEC-Trat Business Roadshow ឆ្នាំ២០២៤)។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងនៃខេត្តចំនួន ៦ ក្នុងប្រទេសចំនួន ៣ រួម​ទាំងលោក Chamnan Srisawat ​ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ (TCT) និងលោក Puripan Bunnag អនុប្រធានជាន់ខ្ពស់នៃនាយកដ្ឋានសន្និសីទ និងពិព័រណ៍ប្រទេសថៃ (TCEB)។

លោក Chamnan មានប្រសាសន៍ថា TCT កំពុងជំរុញការរៀបចំសន្និសីទ CVTEC ដោយមាន TCEB ជាអ្នកសហការរៀបចំ និងជាអ្នកឧបត្ថម្ភធំ។ លោកបាននិយាយថា គោលដៅរបស់ពួកគេគឺដើម្បីជម្រុញផ្លូវសមុទ្រតភ្ជាប់ប្រទេសទាំងបី និង​បង្កើត "ទីផ្សារមួយ គោលដៅបី"។ ផ្លូវសមុទ្រនេះនឹងមិនត្រឹមតែដំណើរការជាផ្លូវសេដ្ឋកិច្ចទំនើបប៉ុណ្ណោះទេ ថែម​ទាំង​ជាផ្លូវទេសចរណ៍ដ៏ទាក់ទាញជាមួយនឹងវប្បធម៌ និងធម្មជាតិដ៏ស្រស់ស្អាតទៀតផង៕

បកប្រែដោយ Duy Hoan