ផ្លូវដែកមានប្រវែង ៦.៧ គីឡូម៉ែត្រនេះ ជាផ្លូវដែកនៅសល់តដែលតភ្ជាប់ប៉ម Cham ជាមួយទីក្រុង Da Lat ដោយមានប្រវែង ៨៤ គីឡូម៉ែត្រ ដែលត្រូវបានសាងសង់ដោយបារាំង ហើយដាក់ឲ្យដំណើរការនៅឆ្នាំ១៩៣២។

leftcenterrightdel
បើកសេវាកម្មរថភ្លើង Da Lat - Trai Mat នាពេលយប់ (រូបថត៖ vov.vn)

ក្នុងដំណើរនាពេលយប់នេះ ទន្ទឹមនឹងការគយគន់ទេសភាពដ៏ស្រស់ស្អាតនាពេលយប់របស់ទីក្រុង Da Lat ភ្ញៀវទេសចរក៏អាចរីករាយជាមួយតន្ត្រី និងអាហារនាពេលល្ងាច។ លោក Dao Anh Tuan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូនផ្លូវដែក Saigon អគ្គក្រុមហ៊ុនផ្លូវដែកវៀតណាម មានប្រសាសន៍ថា យើងមានបំណងចង់ឲ្យ "ដំណើរកម្សាន្តពេលយប់ Da Lat" មិនត្រឹមតែជាផលិតផលពិសេស ចូលរួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចនាពេលរាត្រីរបស់ទីក្រុង Da Lat ប៉ុណ្ណោះទេ ថែមទាំងជាផលិតផលចាប់ផ្តើមសម្រាប់ការបង្កើតខ្សែសង្វាក់សេវាកម្មពេញលេញផងដែរ...ដើម្បីអភិវឌ្ឍស្ថានីយ៍ Da Lat និងដំណើរការ Da Lat-Trai Mat ក្លាយជាគោលដៅវប្បធម៌ ទេសចរណ៍ និងម្ហូបអាហារដែលមិនអាចខ្វះបានសម្រាប់ភ្ញៀវទេសចរដែលមកទីក្រុង Da Lat៕

បកប្រែដោយ Thuy Anh