leftcenterrightdel
វេទិកា “ទេសចរណ៍វៀតណាម - ធ្វើបរិវត្តកម្មបៃតងដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព”។ (រូបថត៖ VGP)

នាថ្ងៃទី ១២ មេសា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម - VITM Hanoi ២០២៤ សមាគមទេសចរណ៍វៀតណាមបានរៀបចំវេទិកា “ទេសចរណ៍វៀតណាម - ធ្វើបរិវត្តកម្មបៃតងដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

វេទិកានេះមានវគ្គពិភាក្សាចំនួន២៖ ការយល់ដឹងអំពីការធ្វើបរិវត្តកម្មបៃតងក្នុងវិស័យទេសចរណ៍ និងសិក្ខាសាលាអំពីដំណោះស្រាយធ្វើបរិវត្តកម្មបៃតងសម្រាប់ទេសចរណ៍វៀតណាម។

ចាប់តាំងពីឆ្នាំ ២០១៨ មក សមាគមទេសចរណ៍វៀតណាមបានបំផុសចលនា “ទេសចរណ៍វៀតណាម - រួមដៃគ្នាកាត់បន្ថយកាកសំណល់ប្លាស្ទិក” ហើយទទួលបានការជួយជ្រោមជ្រែងពីសំណាក់អាជីវកម្មទេសចរណ៍។ លោក Vu The Binh ប្រធានសមាគមទេសចរណ៍វៀតណាមបានឲ្យដឹងថា៖ “សមាគមទេសចរណ៍បានម្ចាស់ការចលនាឲ្យអាជីវកម្មទេសចរណ៍ទូទាំងប្រទេសធ្វើបរិវត្តកម្មបៃតង រួមដៃគ្នាការពារបរិស្ថាននិងធានាការអភិវឌ្ឍទេសចរណ៍វៀតណាមទៅជាវិស័យសេដ្ឋកិច្ចបៃតងដោយផ្អែកលើការអភិវឌ្ឍផលិតផលទេសចរណ៍បៃតង សេវាកម្មបៃតង ហើយសំខាន់បំផុតគឺការលើកកម្ពស់ការយល់ដឹង និង សកម្មភាពនៃប្រព័ន្ធអាជីវកម្មទេសចរណ៍វៀតណាមឆ្ពោះទៅរកបរិវត្តកម្មបៃតងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាពនៃទេសចរណ៍វៀតណាម”។

បណ្ដាតំណាងបានចាត់ទុកថា ការអភិវឌ្ឍវិស័យទេសចរណ៍ឆ្ពោះទៅរកកំណើនបៃតងចាំបាច់ត្រូវអនុវត្តន៍ដោយទន្ទឹមគ្នានឹងការផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យា ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ការបង្កើនសមាមាត្រនៃប្រភពថាមពលកកើតឡើងវិញ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់៕

តាម vovworld.vn