ថ្លែងមតិក្នុងជំនួបនេះ លោកបណ្ឌិត Nguyen Thanh Dung នាយករងសាកលវិទ្យាល័យ Cuu Long បានជូនពរគ្រូបង្រៀន  អ្នកជំនាញ និស្សិតជនជាតិខ្មែរ និងនិស្សិតឡាវ និងនិស្សិតកម្ពុជា ក្នុងឆ្នាំថ្មីជួបតែសេចក្ដីសុខ សុខភាពល្អបរិបូណ៍ សំណាងល្អ និងសុភមង្គល។

leftcenterrightdel
ប្រតិភូថតរូបជាមួយនិស្សិតបរទេស (រូបថត៖ giaoducthoidai.vn)

បច្ចុប្បន្ន សាកលវិទ្យាល័យ Cuu Long មានគ្រូបង្រៀន អ្នកជំនាញ និងនិស្សិតជនជាតិខ្មែរ និស្សិតកម្ពុជា និងនិស្សិតឡាវជិត ២០០នាក់ ដែលកំពុងធ្វើការ និងសិក្សា។

លោកបណ្ឌិត Nguyen Thanh Dung នាយករងសាកលវិទ្យាល័យ Cuu Long បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ សាកលវិទ្យាល័យ Cuu Long បានរៀបចំសម្រាប់និស្សិតអន្តរជាតិទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ក្នុងរយៈពេលសិក្សានៅសាលា គណៈនាយកសាលាតែងតែយកចិត្តទុកដាក់ ជួយគាំទ្រនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និស្សិតអន្ដរជាតិ សិក្សាបានល្អ។  ក្រៅពីការសិក្សា និស្សិតក៏បានចូលរួមសកម្មភាពស្រាវជ្រាវ ដំណើរទស្សនកិច្ច សកម្មភាពវប្បធម៌ សិល្បៈ កីឡា។ល។

លោក Nguyen Thanh Dung បានសង្កត់ធ្ងន់ថា “នាពេលខាងមុខ យើងខ្ញុំសង្ឃឹមថា និស្សិតអន្តរជាតិនឹងខិតខំជំនះពុះពារការលំបាក ខិតខំសិក្សាដើម្បីសម្រេចបានលទ្ធផលសិក្សាល្អ និងក្លាយជាពលរដ្ឋល្អ រួមចំណែកក្នុងកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ”៕

បកប្រែដោយ Pham Diep