leftcenterrightdel
គ្រួសារវៀតណាម និងនិស្សិតឡាវ និងកម្ពុជា ផ្លាស់ប្តូរក្នុងកម្មវិធី

នៅឆ្នាំ ២០២៤ គណៈកម្មការរៀបចំកម្មវិធី “ក្រុមគ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ” បានចលនា និងកត់ត្រាគ្រូសារចំនួន ៩៦ គ្រួសារនៅទីក្រុង និងនិស្សិតឡាវចំនួន ១២៧ នាក់ និងនិស្សិតកម្ពុជាចំនួន ៣៥ នាក់បាន​ចូលរួមកម្មវិធី។ ក្នុងនោះមានគ្រួសារខ្លះឧបត្ថម្ភសិស្ស ៣-៤ នាក់។ កម្មវិធីនេះមានគោលបំណងជួយនិស្សិតឡាវ និងកម្ពុជាទទួលបានបទពិសោធន៍ជីវិត វប្បធម៌សហគមន៍ និងការរស់នៅក្នុងគ្រួសារវៀតណាម។ តាមរយៈកម្មវិធីនេះ ជួយពង្រឹងសកម្មភាពផ្លាស់ប្តូររវាងប្រជាជននៃបណ្តាប្រទេស ពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម-ឡាវ-កម្ពុជា។

លោក Ngo Thanh Son អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅទីក្រុងហូជីមិញបានមានប្រសាសន៍ថា៖ “កម្មវិធីឆ្នាំ ២០២៤ នឹងបង្កើនចំនួនគ្រួសារ និងសិស្សានុសិស្សចូលរួមចំនួន ១.៥ ដង បើប្រៀបធៀបនឹងឆ្នាំ ២០២៣ ដែលបានបង្ហាញឱ្យឃើញនូវតម្លៃ អត្ថន័យជាក់ស្តែង និងសារៈសំខាន់នៃកម្មវិធី បំពេញតម្រូវការ និងចំណាប់អារម្មណ៍របស់និស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ។ នៅឆ្នាំ២០២៤ គណៈ​អចិន្ត្រៃយ៍ នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុង អង្គការសមាជិក និងប្រព័ន្ធរណសិរ្សមាតុភូមិក្នុងតំបន់ នឹងរៀបចំសកម្មភាពជាច្រើនដើម្បីរួមដំណើតជាមួយកម្មវិធីដូចជា៖ ពិធីបុណ្យគ្រួសារវៀតណាម - ឡាវ - កម្ពុជា,  ដំណើរទៅកាន់អាស័យដ្ឋានក្រហមក្នុងទីក្រុងហូជីមិញ រួម​ទាំង​សកម្មភាពផ្លាស់ប្តូរវប្បធម៌ ទៅទស្សនា ស្វែងយល់”។

បកប្រែដោយ Duy Hoan