លទ្ធផលដែលទទួលបានដោយសន្និបាតមជ្ឈិមបក្សមិនត្រឹមតែកំណត់យ៉ាងច្បាស់នូវទិសដៅ និងភារកិច្ចសំខាន់ៗដើម្បីអនុគណៈកម្មការនីមួយៗកសាងរៀបចំពង្រាងឯកសារដាក់ជូនមហាសន្និបាតបក្សលើកទី ១៤ ប៉ុណ្ណោះទេ ថែមទាំងបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តនយោបាយក្នុងការដឹកនាំ បន្តអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ដោយជោគជ័យទៀតផង។

សន្និបាតលើកទី៩ នៃគណៈកម្មាធិការមជ្ឈិមបក្ស បានប្រព្រឹត្តទៅក្នុងបរិបទដែលស្ថានភាពពិភពលោកមានការវិវឌ្ឍន៍ដែលមិនអាចទាយទុកជាមុន។ កត្តាជាច្រើនពីស្ថានភាពពិភពលោកមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងស្រុក។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងភាពក្លាហាន និងប្រាជ្ញាត្រួសត្រាយដែលត្រូវបានហាត់ពត់លត់ដំតាមរយៈការអនុវត្តការដឹកនាំបដិវត្តន៍ជិត ៩៥ ឆ្នាំរបស់បក្ស ដែលបានប្រមូលផ្តុំនៅក្នុងគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្ស ប្រទេសយើងមានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីពិភពលោក។ នោះហើយជាមូលដ្ឋានដើម្បីបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ពង្រឹងជំនឿយ៉ាងមុតមាំ និងសាមគ្គីគ្នា ខិតខំអនុវត្តឲ្យបានជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ស នីតិកាលទី១៣។

ពេលវេលាដើម្បីធ្វើសន្និបាតលើកនេះមិនយូរប៉ុន្មានទេ ប៉ុន្តែគណៈកម្មាធិការមជ្ឈិមបក្សត្រូវដោះស្រាយកិច្ចការ និងភារកិច្ចផ្សេងៗជាច្រើន ទាំងរយៈពេលវែង បន្ទាន់ និងបញ្ហារសើបជាច្រើន។ ដោយមានការរៀបចំយ៉ាងល្អិតល្អន់របស់ស្ថាប័នមានសមត្ថកិច្ច និងការទទួលខុសត្រូវខ្ពស់របស់ប្រតិភូនីមួយៗ លទ្ធផលនៃសន្និបាតបានបង្ហាញច្បាប់នូវភាពក្លាហាន និងភាពវៃឆ្លាតរបស់បក្ស ដែលបក្សនយោបាយដែលមានគោលដៅខ្ពស់បំផុត និងតែមួយគត់គឺដើម្បីប្រជាជន ប្រទេស និងប្រជាជន។

leftcenterrightdel
សម័យប្រជុំបិទសន្និបាត លើកទី៩ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ រូបថត៖ TTXVN

យើងកាន់តែមានភាពសប្បាយចិត្តជាមួយនឹងលទ្ធផលនៃសន្និបាតមជ្ឈិមបក្សលើកនេះគឺយើងឃើញកាន់តែច្បាស់ការទទួលខុសត្រូវចំពោះភារកិច្ច និងកិច្ចការនីមួយៗ។ ព្រោះភាពខ្លាំងរបស់បក្ស និងភាពវៃឆ្លាតរបស់បក្ស គឺជាការបង្រួបបង្រួមនៃកម្លាំង និងភាពវៃឆ្លាតរបស់កម្មាភិបាល និងបក្ខជននីមួយៗ គឺជាការយល់ព្រម និងការឯកភាពគ្នារបស់ប្រជាជនគ្រប់វណ្ណៈ។ ភាពជាក់ស្តែងក្នុងការដឹកនាំបដិវត្តន៍របស់បក្សបានបង្ហាញថា ទន្ទឹមនឹងការកសាងគោលនយោបាយ និងគោលការណ៍ណែនាំ ត្រូវតែយកចិត្តទុកដាក់ជាពិសេសដល់ការកសាង បណ្តុះបណ្តាល និងបំប៉ន់ជួរកម្មាភិបាល។ គោលនយោបាយគឺត្រឹមត្រូវ ប៉ុន្តែបើគ្មានជួរកម្មាភិបាលដែលមានទេពកោសល្យ និងគុណធម៌ទេនោះ វាមិនអាចនាំមកនូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តជាក់ស្តែង ដូចលោកប្រធានហូជីមិញបានដំបូន្មានថា “កម្មាភិបាលគឺជាឫសគល់នៃការងារទាំងអស់”។

ការរៀបចំផែនការគោលនយោបាយ និងការរៀបចំម៉ាស៊ីនដឹកនាំគឺជាកិច្ចការមូលដ្ឋានពីរដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមកនៅក្នុងដំណើរការដឹកនាំរបស់បក្ស។ ដោយសារដំោះស្រាយដ៏ល្អនៃទំនាក់ទំនងនោះ មិនថាក្នុងកាលៈទេសៈណាក៏ដោយ ទោះជួបការលំបាកយ៉ាងណាក៏ដោយ បក្សយើងតែងតែដឹកនាំទូកបដិវត្តន៍វៀតណាមទៅកាន់ច្រាំងរុងរឿង។ លទ្ធផលនៃសន្និបាតលើកទី៩ គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៣ បានពង្រឹងថែមទៀតនូវជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស។ ដូច្នេះ ភារកិច្ចរបស់កម្មាភិបាល បក្ខជន និងអង្គការបក្សនីមួយៗ គឺត្រូវស្រាវជ្រាវយ៉ាងសកម្ម សិក្សាស្វែងយល់ឱ្យបានហ្មត់ចត់ និងអនុវត្តឱ្យបានពេញលេញ គ្រប់ជ្រុងជ្រោយ និងប្រកបដោយភាពច្នៃប្រឌិតនូវសេចក្តីសម្រេចចិត្ត គោលនយោបាយ ដែលគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបានអនុម័តនៅក្នុងសន្និបាតលើកនេះ។

ការបង្ហាញទំនុកចិត្ត និងភាពស្មោះត្រង់ចំពោះបក្ស ត្រូវតែបង្ហាញដោយគុណភាព និងប្រសិទ្ធភាពនៃការអនុវត្តការងារ។ ដូច្នេះ កម្មាភិបាល បក្ខជន និងអង្គការបក្សនីមួយៗ ត្រូវប្រែក្លាយគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ទៅជាកម្លាំងសម្ភារៈដ៏សម្បូរ ដែលនាំមកនូវសេចក្តីសុខ សេចក្តីចម្រើនជូនប្រជាជន។ រាល់គំនិត សកម្មភាព និងទង្វើរបស់កម្មាភិបាល និងបក្ខជននីមួយៗ ត្រូវតែឆ្ពោះទៅរកគោលដៅតែមួយគឺ៖ ដើម្បីប្រជាជន។ នោះក៏ជាស្មារតីស្នូលនៃសន្និបាតមជ្ឈិមបក្សនេះផ្ញើជូនបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល។

កងទ័ពប្រជាជនវៀតណាមត្រូវបានអប់រំ ដឹកនាំ និងបណ្តុះបណ្តាលដោយបក្ស និងប្រធានហូជីមិញ។ ក្នុងរយៈពេល ៨០ ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់បក្ស កងទ័ពរបស់យើងតែងតែស្មោះត្រង់ដាច់ខាតចំពោះបក្ស មាតុភូមិ និងប្រជាជន បំពេញល្អភារកិច្ចនយោបាយ ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីជាតិ រួមចំណែកយ៉ាងសកម្មក្នុងការកសាងបរិយាកាសសន្តិភាព ដើម្បីប្រទេសជាតិមានការអភិវឌ្ឍន៍។ បន្ត និងលើកតម្កើងប្រពៃណីនៃកងទ័ពវីរភាពជាតិ កងទ័ពទាំងមូលបន្តប្រឡងប្រណាំង ខិតខំអនុវត្តប្រកបដោយគុណភាព និងប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី៩ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣។ គុណភាព និងប្រសិទ្ធភាពនៃការអនុវត្តសេមច្តីសម្រេចចិត្ត គឺជាផ្កាដ៏ក្រអូបដើម្បីកងទ័ពទាំងមូលអបអរសាទរទិវាប្រពៃណីលើកទី ៨០ របស់កងទ័ពវីរភាព៕

បកប្រែដោយ Duy Hoan