leftcenterrightdel
ប្រជាពលរដ្ឋស្រុករំដួលជាង ២០០ នាក់ ចូលរួមកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃរបស់មន្ទីរពហុព្យាបាល Hong Hung (រូបថត៖ baotayninh.vn)

នេះជាលើកទី ៣ ហើយដែលមន្ទីរពហុព្យាបាល Hong Hung បានរៀបចំកម្មវិធីពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជានៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយខេត្ត Tay Ninh។

ប្រជាពលរដ្ឋជាង ២០០ នាក់មកពិនិត្យសុខភាព ពិនិត្យជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺបាត់បង់កម្លាំងឃើញ ហើយគ្រូពេទ្យបានផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ និងផ្តល់យោបល់អំពីវិធីព្យាបាលបន្ដបន្ទាប់។

leftcenterrightdel
តំណាងក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៃមន្ទីរពហុព្យាបាល Hong Hung ថ្លែងក្នុងកម្មវិធីពិនិត្យសុខភាព (រូបថត៖ baotayninh.vn)

ក្នុងកម្មវិធីនោះ មន្ទីរពហុព្យាបាល Hong Hung បានផ្ដល់សៀវភៅផ្សព្វផ្សាយពីសុខភាព និងអំណោយចំនួន ២០០ កញ្ចប់ ដែលក្នុងនោះ កញ្ចប់នីមួយៗមានតម្លៃ ៣០០ ពាន់ដុង ដល់ប្រជាជនឃុំ បុស្សមន។

អ្នកស្រុករំដួលម្នាក់បានចែករំលែកថា៖ "ខ្ញុំសប្បាយចិត្តណាស់ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៃមន្ទីរពហុព្យាបាល Hong Hung ដែលបានមកពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ។ តាមរយៈការពិនិត្យ ខ្ញុំដឹងពីស្ថានភាពសុខភាពរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៃមន្ទីរពហុព្យាបាល Hong Hung នឹងត្រឡប់ទៅមូលដ្ឋានវិញ ដើម្បីពិនិត្យសុខភាពដល់ប្រជាពលរដ្ឋ”។

leftcenterrightdel
បុគ្គលិកមន្ទីរពហុព្យាបាល Hong Hung ប្រគល់អំណោយជូនប្រជាពលរដ្ឋស្រុករំដួល (រូបថត៖ baotayninh.vn)

តំណាងថ្នាក់ដឹកនាំស្រុករំដួល លោក Hem Sina បានថ្លែងអំណរគុណចំពោះមន្ទីរពហុព្យាបាល Hong Hung និងក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា  ហើយសង្ឃឹមថា សកម្មភាពនេះនឹងត្រូវបានរក្សា និងសម្របសម្រួលរៀបចំដើម្បីឲ្យស្រុករំដួលទទួលបានការថែទាំសុខភាព។

ឆ្លៀតឱកាសនេះ មន្ទីរពហុព្យាបាល Hong Hung បាននាំយកអំណោយ ថ្នាំពេទ្យ និងសំភារៈបរិក្ខារពេទ្យដល់ថ្នាក់ដឹកនាំ និងអ្នកស្រុករំដួល៕

បកប្រែដោយ Thanh Cong