ការប្រណាំងកង់ "ឆ្ពោះទៅ Dien Bien Phu - ២០២៤ ពានរង្វាន់កាសែតកងទ័ពប្រជាជន" ត្រូវបានរៀបចំឡើងដើម្បីរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ជាប្រវត្តិសាស្ត្រ (៧ ឧសភា ១៩៥៤ / ៧ ឧសភា ២០២៤)។

leftcenterrightdel
កីឡាករ Nguyen Van Binh (ទីក្រុងហូជីមិញ) បានបញ្ចប់ដំបូងគេក្នុងកំណត់ផ្លូវប្រណាំងទី ៥

ការប្រណាំងនេះមានប្រវែងសរុប ៥២៥ គីឡូម៉ែត្រពីរដ្ឋធានីហាណូយដល់ទីក្រុង Dien Bien Phu ដោយមានកំណត់ផ្លូវប្រណាំងចំនួន ៥ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែឧសភា។ យោងតាមនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជន លោក Doan Xuan Bo ការប្រណាំងសម្រេចបានជោគជ័យនៅពេលដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជននៃបណ្តាខេត្តភាគពាយ័ព្យ ដែលការប្រណាំងបានឆ្លងកាត់ដោយបំផុសស្មារតីមោទនភាព និងជាការរំលឹកដល់ក្បួនកង់និងរទេះដែលបានចូលរួមក្នុងយុទ្ធនាការ Dien Bien Phu ជាប្រវត្តិសាស្ត្រកាលពី ៧០ ឆ្នាំមុន។ ការប្រណាំងនេះក៏ត្រូវបានឧបត្ថម្ភពីធុរកិច្ចជាច្រើន តាមនោះ រៃអង្គាសថវិកាជាង ១០ ពាន់លានដុង (៤០០,០០០ ដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភដល់សកម្មភាពសង្គមនៅតំបន់ភាគពាយ័ព្យ៕

តាម vovworld.vn