លោកឧត្តមនាវីត្រី Nguyen Huu Thoan លេខាគណៈកម្មាធិការបក្ស និងជាប្រធានស្នងការនយោបាយតំបន់លេខ ៥ បានធ្វើជាអធិបតី។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ

កិច្ចប្រជុំដកបទពិសោធន៍លើកទី៣៣ ស្ដីពីការយាមល្បាតរួមរវាងតំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម និងមូលដ្ឋានសមុទ្ររាមនៃកងទ័ពជើងទឹកកម្ពុជានឹងប្រព្រឹត្តទៅនៅដើម ខែឧសភា ក្នុងប្រទេសកម្ពុជា។ ដើម្បីអនុវត្តការងារឱ្យបានល្អ បញ្ជាការដ្ឋានតំបន់លេខ ៥ កងទ័ពជើងទឹក បានបញ្ជាឱ្យទីភ្នាក់ងារ និងអង្គភាពនានាអនុវត្តឱ្យបានត្រឹមត្រូវតាមស្ថានភាពជាក់ស្តែង។

ថ្លែងមតិក្នុងសន្និសីទនេះ លោកឧត្តមនាវីត្រី Nguyen Huu Thoan បានកត់សម្គាល់និងកោតសរសើរចំពោះស្មារតីសកម្មរបស់ស្ថាប័ន និងអង្គភាពក្នុងការអនុវត្តផែនការចូលរួមកិច្ចប្រជុំដកបទពិសោធន៍លើកទី ៣៣ ស្ដីពីការយាមល្បាតរួមជាមួយមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកកម្ពុជា ព្រមទាំងស្នើឲ្យគណៈកម្មាធិការបក្ស និងមេបញ្ជាការអង្គភាពបន្តបំពេញបានល្អនូវការត្រៀមរៀបចំ ជាពិសេសមនុស្ស មធ្យោបាយ ឯកសារនិងសម្ភារៈ ធានាបានល្អសម្រាប់កិច្ចប្រជុំដកបទពិសោធន៍៕

បកប្រែដោយ Pham Diep