មហោស្រពកីឡាបានទាក់ទាញការចូលរួមពីកីឡាករជាង ៦០ នាក់ រួមមានកម្មាភិបាល បុគ្គលិកនៃស្ថានទូត ស្ថានតំណាង និងអង្គភាពអាជីវកម្មវៀតណាមដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ថ្លែងមតិក្នុងពិធីបើកមហោស្រពកីឡា (រូបថត៖ nhandan.vn)

ថ្លែងមតិក្នុងពិធីបើកមហោស្រពកីឡា លោក Nguyen Huy Tang  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានរំលឹកឡើងវិញនូវសារសំខាន់នៃព្រឹត្តិការណ៍នានា ជាពិសេស រំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu។

“ជ័យជំនះ Dien Bien Phu គឺជាជ័យជម្នះដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ បើកដំណាក់កាលថ្មីសម្រាប់បដិវត្តន៍វៀតណាម បង្កើតមូលដ្ឋានសម្រាប់យើងបន្តឈ្នះក្នុងសង្គ្រាមតស៊ូប្រឆាំងអាមេរិក សង្គ្រោះជាតិ បង្រួបបង្រួមជាតិ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥”។

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានស្នើឱ្យកម្មាភិបាល បុគ្គលិកនៃស្ថានទូត ទីភ្នាក់ងារ អង្គភាព និងអង្គភាពអាជីវកម្មវៀតណាមទាំងអស់នៅកម្ពុជា លើកកម្ពស់សមិទ្ធផលដែលសម្រេចបាន ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកីឡាដើម្បីបង្កើនសុខភាព; ពង្រឹងភាពស្អិតរមួត ការចែករំលែក និងការជួយគ្នាទៅវិញទៅមកក្នុងជីវិត និងការងារ។

leftcenterrightdel
កីឡាករជាង ៦០ នាក់ ចូលរួមមហោស្រពកីឡា (រូបថត៖ nhandan.vn)

ក្នុងមហោស្រពកីឡាលើកនេះ កីឡាករមកពីស្ថានទូត ស្ថាប័ននៅជាប់ស្ថានទូត ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា (BIDC) មន្ទីរពេទ្យ MED១១៥, Angkor Milk និងភោជនីយដ្ឋាន Ha Long Quan បានចូលរួមប្រកួតកីឡាវាយសី កីឡាវាយកូនបាល់ អុក និងវាយកូនហ្គោល។

ជាច្រើនឆ្នាំមកនេះ ស្ថានទូតវៀតណាម និងអង្គភាពអាជីវកម្មនៅកម្ពុជា បានរៀបចំសកម្មភាពកីឡាជាប្រចាំ ដើម្បីអបអរសាទរទិវាបុណ្យសំខាន់ៗរបស់ប្រទេស ក៏ដូចជាដើម្បីផលប្រយោជន៍សហគមន៍ផងដែរ៕

បកប្រែដោយ Huyen Trang