ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គណៈកម្មការដឹកនាំលេខ ៥១៥ យោធភូមិភាគទី៩ និងបញ្ជាការដ្ឋានយោធានៃបណ្តាខេត្ត និងក្រុង បានផ្តោតការយកចិត្តទុកដាក់លើការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវឯកសារ និងបទប្បញ្ញត្តិគ្រប់កម្រិតទាំងអស់ឱ្យបានហ្មត់ចត់ ធ្វើយ៉ាងល្អក្នុងការផ្តល់ព័ត៌មាន និងឃោសនាក្នុងទម្រង់ជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

អង្គភាព និងមូលដ្ឋានទាំងឡាយបានស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ (ក្នុងនោះ អដ្ឋិធាតុចំនួន ២,០៤១ ត្រូវបានប្រមូលនៅកម្ពុជា ហើយអដ្ឋិធាតុចំនួន ១,៨០១ ត្រូវបានប្រមូលក្នុងប្រទេស); អនុវត្តរបបទូទាត់តាមគោលនយោបាយយ៉ាងតឹងរ៉ឹង តម្លាភាព និងស្របតាមបទប្បញ្ញត្តិ។ នាពេលខាងមុខ គណៈកម្មការដឹកនាំលេខ៥១៥ យោធភូមិភាគទី៩ នឹងផ្តោតសំខាន់លើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបាវចនា៖ «ងាយស្រួល ច្បាស់ ធ្វើមុន រៀបចំការស្វែងរក និងប្រមូលទាល់តែគ្មានព័ត៌មានទៀត» ក្នុងតំបន់នៃយោធភូមិភាគ និងនៅកម្ពុជា៕

បកប្រែដោយ Huyen Trang