សមាមាត្រនៃសេដ្ឋកិច្ចឌីជីថលនៅក្នុងផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនៅឆ្នាំ ២០២៣ សម្រេចបាន ១៦.៥% ហើយល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលសម្រេចបាន ២០% ក្នុងមួយឆ្នាំ។

leftcenterrightdel
រូបថតឧទាហរណ៍

អត្ថបតមួយនេះបានសង្កត់ធ្ងន់ថា យោងតាមការវាយតម្លៃរបស់អង្គការអន្តរជាតិ ទំហំសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមនៅឆ្នាំ២០២៣ សម្រេចបាន ៣០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៩% បើធៀបនឹងឆ្នាំ២០២២... ប្រទេសវៀតណាមក៏ត្រូវបានព្យាករណ៍ថា ប្រជាជនចំនួន ៦៧.៣ លាននាក់នឹងប្រើប្រាស់ស្មាតហ្វូននៅឆ្នាំ២០២៦ ដែលស្មើនឹង ៩៦.៩% នៃអ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងប្រទេស។ ប្រទេសដែលមានប្រជាជន ១០០ លាននាក់បានក្លាយទៅជាទីផ្សារឈានមុខគេក្នុងឧស្សាហកម្មឌីជីថលសម្រាប់ធុរកិច្ចក្នុង និងក្រៅប្រទេស។ សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមកំពុងឈានចូលយុគសម័យថ្មីដ៏ភ្លឺស្វាង៕

បកប្រែដោយ Thuy Anh