សហគ្រិនស្រ្តីវៀតណាមទទួលបានពានរង្វាន់ជាអ្នកដឹកនាំដែលមានចក្ខុវិស័យល្អឥតខ្ចោះ
កប.អនឡាញ - ជាមួយនឹងការរួមវិភាគទានជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចបញ្ញា និងសេដ្ឋកិច្ចវិលជុំលើមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព លោកស្រី Thai Huong ប្រធានក្រុមប្រឹក្សាយុទ្ធសាស្ត្រនៃសាជីវកម្ម TH អគ្គនាយិកានៃធនាគារពាណិជ្ជកម្មភាគហ៊ុនរួម Bac A និងជាប្រធានសមាគមសហគ្រិនស្រ្តីវៀតណាម ដែលទទួលបានពានរង្វាន់ Visionary CEO of the Year - អ្នកដឹកនាំដែលមានចក្ខុវិស័យល្អឥតខ្ចោះ។
នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៤ អ្នកដឹកនាំ និងសហគ្រិនមកពីជុំវិញពិភពលោកបានប្រមូលផ្តុំគ្នានៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមក្នុងពិធីប្រគល់ពានរង្វាន់នៃទស្សនាវដ្តី Global Brands (ចក្រភពអង់គ្លេស)។
នៅលើមាត្រដ្ឋានពិភពលោក ពានរង្វាន់អ្នកដឹកនាំដែលមានចក្ខុវិស័យ - ឧស្សាហកម្មរថយន្តត្រូវបានប្រគល់ជូនលោក Elon Musk (Tesla)។ ពានរង្វាន់ CEO ល្អបំផុត - បច្ចេកវិទ្យាពពក និងបញ្ញាសិប្បនិម្មិតត្រូវបានប្រគល់ជូនលោក Satya Nadella (នាយកគ្រប់គ្រង Microsoft)។ សម្រាប់មាត្រដ្ឋានក្នុងតំបន់ ពានរង្វាន់អ្នកដឹកនាំមានចក្ខុវិស័យមជ្ឈិមបូព៌ា - វិស័យកំពង់ផែសមុទ្រ និងអាកាសចរណ៍ត្រូវបានប្រគល់ជូនលោក Peter Richards (Gulftainer)។ លោកស្រី Thai Huong គឺជាអ្នកដឹកនាំតែមួយគត់ដែលបានទទួលពានរង្វាន់អ្នកដឹកនាំដែលមានចក្ខុវិស័យល្អឥតខ្ចោះ - តំបន់អាស៊ី។ សាជីវកម្ម TH ដែលបង្កើតដោយលោកស្រី ក៏ត្រូវបានផ្តល់កិត្តិយសដោយ Global Brands Awards ជាមួយនឹងពានរង្វាន់ក្រុមហ៊ុនភេសជ្ជៈ និងម្ហូបអាហារឈានមុខគេនៅអាស៊ី។
|
|
អង្គភាពអាជីវកម្មដែលដឹកនាំដោយលោកស្រី Thai Huong បានបង្កើតបដិវត្តន៍ទឹកដោះគោស្រស់ស្អាត និងអាហារូបត្ថម្ភសម្រាប់ប្រជាជនវៀតណាម |
លោក Athur Solomon ទីប្រឹក្សាស្រាវជ្រាវ និងវិភាគទីផ្សារនៃទស្សនាវដ្តី Global Brands បានចែករំលែកនៅក្នុងពិធីប្រគល់ពានរង្វាន់ថា "ពានរង្វាន់ Global Brands Awards 2024 - អ្នកដឹកនាំដែលមានចក្ខុវិស័យល្អឥតខ្ចោះ - សម្រាប់លោកស្រី Thai Huong ត្រូវបានវាយតម្លៃដោយក្រុមប្រឹក្សាវាយតម្លៃដោយផ្អែកលើយុទ្ធសាស្រ្តភាពជាអ្នកដឹកនាំឆ្នើម ការច្នៃប្រឌិត ផលប៉ះពាល់ជាសកល និងការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងជោគជ័យផ្នែកហិរញ្ញវត្ថុនៅពេលដឹកនាំសាជីវកម្ម TH"។ លោក Athur Solomon បាននិយាយថា “មិនពិបាកទេក្នុងការមើលឃើញចក្ខុវិស័យ និងយុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះដែលលោកស្រី Thai Huong បានបង្ហាញក្នុងការដឹកនាំសាជីវកម្ម TH ប្រកបដោយជោគជ័យ ជាពិសេសនៅក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ។ ផលប៉ះពាល់ជាសកលត្រូវបានឆ្លុះបញ្ចាំងនៅក្នុងយុទ្ធសាស្រ្តដាក់ចេញដោយលោកស្រី មិនត្រឹមតែមានឥទ្ធិពលលើសាជីវកម្ម TH ប៉ុណ្ណោះទេ ថែមទាំងលើឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈនៅអាស៊ី និងទូទាំងពិភពលោកទៀតផង”។
កំឡុងឆ្នាំ ២០២៣-២០២៤ ទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់លោកស្រី Thai Huong ក្នុងសកម្មភាពអភិវឌ្ឍទម្រង់សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចបញ្ញា និងសេដ្ឋកិច្ចវិលជុំនៅលើមូលដ្ឋាននៃការអភិវឌ្ឍប្រកបដោយចីរភាព។ នៅឆ្នាំ ២០២៤ សាជីវកម្ម TH បានក្លាយជាទម្រង់នៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពជាមួយនឹងការរួមវិភាគទានជាច្រើនដល់សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបញ្ញានៅប្រទេសវៀតណាម។ អង្គភាពអាជីវកម្មមួយនេះបានបង្កើតបដិវត្តន៍ទឹកដោះគោស្រស់ស្អាត និងបដិវត្តន៍អាហារូបត្ថម្ភសម្រាប់ប្រជាជនវៀតណាម។
គម្រោងទាំងអស់របស់លោកស្រី អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ជាមួយសសរស្តម្ភចំនួន ៦៖ អាហារូបត្ថម្ភ-សុខភាព បរិស្ថាន ការអប់រំ មនុស្ស សហគមន៍ និងសុខុមាលភាពសត្វ។ លោកស្រីត្រូវបានផ្តល់កិត្តិយសដោយការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (UNOG) ថាជាគំរូមួយក្នុងចំណោម "គំរូទាំង ១៧ នៃសកម្មភាពវៀតណាមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព" ឆ្នាំ ២០២៣។ លោកស្រីគឺជាតំណាងដំបូង និងតែមួយគត់របស់វៀតណាមដែលត្រូវបានផ្តល់កិត្តិយសដោយ CSRWorks International ក្នុងចំណោម ១០ "ស្ត្រីសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព" ឆ្នាំ ២០២១ នៅអាស៊ី។
គួរបញ្ជាក់ថា ទស្សនាវដ្ដីហិរញ្ញវត្ថុអាមេរិក (Forbes) បានបោះឆ្នោតឱ្យលោកស្រី ក្លាយជាសហគ្រិនស្រ្តីមួយក្នុងចំណោមសហគ្រិនស្រ្តីអាស៊ីដ៏មានឥទ្ធិពលបំផុតទាំង ៥០ អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នាសម្រាប់ការផ្លាស់ប្តូរធម្មជាតិនៃឧស្សាហកម្មទឹកដោះគោនៅក្នុងប្រទេសវៀតណាម។ លោកស្រីក៏ជាសហគ្រិនតែមួយគត់នៅក្នុងប្រទេសវៀតណាមដែលត្រូវបានបោះឆ្នោតជ្រើសរើសពានរង្វាន់សមិទ្ធិផលឆ្នើមសម្រាប់ការរួមវិភាគទានសហគមន៍នៅទីក្រុងឌូបៃ (UAE); ពានរង្វាន់សហគ្រិនស្ត្រីដ៏មានឥទ្ធិពលនៅវេទិកាចំណេះដឹងពិភពលោក - World Knowledge Forum (WKF); ពានរង្វាន់សហគ្រិនស្ត្រីល្អឥតខ្ចោះ Stevie Award; សហគ្រិនស្ត្រីល្អឥតខ្ចោះអាស៊ី។ល៕
បកប្រែដោយ Huyen Trang