អញ្ជើញថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានចាត់ទុកថា ព្រឹត្តិការណ៍ទិវាវៀតណាម - EU ដែលប្រព្រឹត្តទៅនៅទីក្រុង Ha Long គឺជាគំនិតផ្តួចផ្តើមរបស់ក្រសួងការបរទេសវៀតណាម ក្នុងបំណងរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ធុរកិច្ច និងប្រជាជន អំពីការទទួលខុសត្រូវចំពោះបរិស្ថាន ប្រព័ន្ធអេកូឡូស៊ីធម្មជាតិនិយាយរួម ក៏ដូចជាបរិស្ថានសមុទ្រនិយាយដោយឡែក រួមចំណែកក្នុងការទប់ស្កាត់ការបំពុលនៃបរិស្ថានសមុទ្រ។

leftcenterrightdel
ប្រតិភូចូលរួមក្នុងពិធី (រូបថត៖ baotintuc.vn)

លោកស្រី Le Thi Thu Hang បានឲ្យដឹងថា វៀតណាមជាប្រទេសមួយក្នុងចំណងប្រទេសងាយរងគ្រោះបំផុតដោយសារការប្រែប្រួលអាកាសធាតុ និងការបំពុលបរិស្ថាន។ វៀតណាមបានចេញ និងខិតខំប្រឹងប្រែងអនុវត្តគោលការណ៍ និងគោលនយោបាយសំខាន់ៗជាច្រើនដូចជា យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនូវសេដ្ឋកិច្ចសមុទ្រវៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ យុទ្ធសាស្ត្រការពារបរិស្ថានជាតិដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៥០ ឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងនាមជាសមាជិកសកម្ម និងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ វៀតណាមបានសន្យាថា នឹងសម្រេចបាននូវការបំភាយឧស្ម័នគ្មានសូន្យ និងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប និងប្រទេសជាសមាជិកជាច្រើនដើម្បីអនុវត្តគោលបំណងនេះ។

leftcenterrightdel
ប្រតិភូប្រមូលសំរាមនៅឆ្នេរសមុទ្រ (រូបថត៖ baotintuc.vn)

លោកស្រី Le Thi Thu Hang បានឲ្យដឹងថា ដោយទទួលការគាំទ្រយ៉ាងសកម្មពី EU វៀតណាមបានបង្កើតភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ជាមួយក្រុមដៃគូអន្តរជាតិ (IPG) តាមរយៈនោះ កៀរគរធនធានហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ដើម្បីជួយវៀតណាមក្នុងដំណើរការបរិវត្តកម្មថាមពល កសាងសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងមិនប៉ះពាល់ដល់បរិស្ថាន។

នាព្រឹកថ្ងៃទី១២ ខែឧសភា ប្រតិភូទាំងឡាយដែលចូលរួមកម្មវិធីប្រមូលសំរាមនៅឆ្នេរ Bai Chay កំពង់ផែទឈូងសមុទ្រ Ha Long៕

បកប្រែដោយ Thuy Anh