ដាំដើមឈើចំនួន ១,០០០ ដើម ដើម្បីជ្រោមជ្រែងសប្តាហ៍ជីវចម្រុះឆ្នាំ២០២៤
កប.អនឡាញ - នាថ្ងៃទី១១ ខែឧសភា នៅស្រុក Nhon Trach ខេត្ត Dong Nai វៀតណាម មជ្ឈមណ្ឌលធានាបច្ចេកទេសតំបន់លេខ២ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម បានសហការជាមួយសម្ព័ន្ធយុវជនខេត្ត និងមន្ទីរធនធានធម្មជាតិ និងបរិស្ថានខេត្ត Dong Nai រៀបចំពិធីជ្រោមជ្រែងបុណ្យតេតដាំដើមឈើដឹងគុណលោកអ៊ុំហូជានិច្ច និងសប្តាហ៍ជីវចម្រុះឆ្នាំ២០២៤។
នេះជាសកម្មភាពជាក់ស្តែង ដើម្បីអបអរសាទរខួបលើកទី ១៣៤ នៃទិវាខួបថ្ងៃកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ១៨៩០ / ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤) ជ្រោមជ្រែងទៅនឹងសប្តាហ៍ជីវចម្រុះឆ្នាំ២០២៤ (ថ្ងៃទី២២ ខែឧសភា) ទិវាបរិស្ថានពិភពលោក (ថ្ងៃទី៥ ខែមិថុនា) និងកម្មវិធី “ដើម្បីវៀតណាមបៃតង”។
    |
 |
ប្រតិភូ និងសមាជិកសម្ព័ន្ធយុវជននៃមជ្ឈមណ្ឌល ដាំដើមឈើចំនួន ១០០០ ដើមនៅបរិវេណមជ្ឈមណ្ឌល |
សកម្មភាពនេះជាឱកាសសម្រាប់ការផ្សព្វផ្សាយដល់សម្ព័ន្ធយុវជនអំពីអត្ថន័យ និងសារៈសំខាន់នៃការដាំ ថែទាំ និងការពារដើមឈើ និងបរិស្ថាន កសាងទេសភាពអង្គភាពប្រកបដោយបៃតង និងស្អាត។
ក្នុងពិធីបំផុសនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជនខេត្ត និងមន្ទីរធនធានធម្មជាតិ និងបរិស្ថានខេត្ត Dong Nai បានឧបត្ថម្ភដើមឈើចំនួន ១០០០ ដើម ដល់មជ្ឈមណ្ឌលធានាបច្ចេកទេស ព្រមទាំង ណែនាំអំពីការការពារបរិស្ថាន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុឲ្យកម្មាភិបាល និងយុទ្ធជននៃមជ្ឈមណ្ឌលផងដែរ។ បន្ទាប់ពីការបំផុស ប្រតិភូ និងសមាជិកសម្ព័ន្ធយុវជននៃមជ្ឈមណ្ឌលបានដាំដើមឈើចំនួន ១០០០ ដើមនៅបរិវេណវប្បធម៌ និងមណ្ឌលបច្ចេកទេសរបស់អង្គភាព៕
បកប្រែដោយ Thanh Cong