leftcenterrightdel
រូប​ថតឧទាហរណ៍

តាមព័ត៌មាននៅក្នុងសិក្ខាសាលាបានបង្ហាញថា គុណភាពនៃសេវាកម្ម logistics របស់វៀតណាមត្រូវបានកែលម្អ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើននាំចេញ និងនាំចូល។ នៅឆ្នាំ ២០២៣ សន្ទស្សន៍ស្តីពីប្រសិទ្ធភាព logistics (LPI) របស់វៀតណាមនឹងជាប់ចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមប្រទេសអាស៊ាន អត្រាកំណើនប្រាក់ចំណូលសេវាកម្មគឺខ្ពស់ណាស់ សម្រេចបាន ១៤-១៦% ក្នុងមួយឆ្នាំ ជាមួយនឹងទំហំប្រហែល ៤០-៤២ ពាន់លានដុល្លារ/ឆ្នាំ។

ដើម្បីសម្រេចបានលទ្ធផលនេះ វាមិនអាចទៅរួចទេដែលមិនមានពីតួនាទីនៃពាណិជ្ជកម្មអេឡិចត្រូនិក ដែលជាផ្នែកមួយមានឥទ្ធិពលជួយគាំទ្រទៅវិញទៅមកជាមួយផ្នែក logistics ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម។ បច្ចុប្បន្នវៀតណាមជាប្រទេសដែលមានសមាមាត្រមនុស្សច្រើនជាងគេក្នុងការទិញទំនិញតាមអេឡិចត្រូនិកនៅអាស៊ីអាគ្នេយ៍ (ប្រហែល ៤៣.៩ លាននាក់)៕

បកប្រែដោយ Duy Hoan